ភ្នំពេញ៖ មុននេះមានការចាប់អារម្មណ៍ខ្លាំងក្រោយពីគេបានដឹងអំពីរឿងរ៉ាវតារាសម្តែង អ្នកនាង អេង វ៉ាណង ដែលបានផ្លាស់ប្តូររូបរាងកាយ និងសម្រស់មើលស្ទើរលែងស្គាល់ព្រោះតែជម្ងឺមហារីកដំណាក់កាលទី៣ បូករួមជម្ងឺបាក់ទឹកចិត្ត ។ បន្ទាប់ពីលាក់រឿង ពួនសម្ងំតស៊ូប្រយុទ្ធប្រឆាំងនិងជំងឺដ៏កាចសាហាវមួយនេះអស់រយះពេលជាច្រើនខែរួចមក ពេលនេះអ្នកនាង វ៉ាណង បានទម្លាយអោយមហាជន ជាពិសេសមិត្តភក្ត្រ័តារា បានដឹងឥតលាក់លាមពីស្ថានភាពជំងឺ និងការវិវឌ្ឍយ៉ាងឆាប់រហ័ស នៃជំងឺមហារីកមួយនេះ ។
រៀបរាប់ទាំងទឹកភ្នែករលីងរលោង អួលដើមកអោយអ្នកសារព័ត៌មានយើងដឹងថា ដំបូងឡេីយអ្នកនាងមិនបានដឹងទេថា ខ្លួនមានជំងឺនេះ ទេីបតែរយះពេល៥ខែចុងក្រោយនេះ ទើបដឹង ហើយទម្រាំតែដឹងខ្លួន គឺជំងឺនេះវិវឌ្ឍដល់ដំណាក់កាលទី៣រួចទៅហេីយ ។ ពេលឈឺដំបូងអ្នកនាងបានទៅព្យាបាលនៅមន្ទីរពេទ្យរុស្សី តែការព្យាបាលនៅក្នុងស្រុកហាក់មិនទទួលបានផល ទើបអ្នកនាងសម្រេចចិត្តចេញទៅព្យាបាលនៅឯប្រទេសថៃ ។ ពេលទៅដល់ក្រុមវេជ្ជបណ្ឌិតប្រាប់ថា សាច់ដែលដុះក្នុងខ្លួននាងគឺសាច់កាច ហើយតម្រូវអោយធ្វើការវះកាត់ ចេញជាបន្ទាន់ និងបន្តចាក់សារធាតុគីមីចំនួន១៦ដង ដែលក្នុងម្តងត្រូវចំណាយអស់ខ្ទង់៨០០ដុល្លា ។ ដោយសារតែក្រុមគ្រួសារគ្មានលិទ្ធភាព ក្នុងការព្យាបាល ទេីបសម្រេចចិត្តត្រឡប់មកប្រទេសកម្ពុជាវិញ ហេីយលេបថ្នាំបណ្តោះអាសន្នសិន ។ អ្នកនាងណង បានបន្តទៀតថា ដំបូងអ្នកនាងមិនចង់ទម្លាយអោយសាធារណជនបានដឹងទេ ដោយសារតែនៅមានរបស់របរលក់យកលុយមេីលជំងឺ ហើយណាមួយខ្លាចពាក្យមហាជននិយាយថា ពួកតារាអោយតែឈឺ គឺសុំជំនួយហេីយ ។ តែក្រោយពីសម្ងំព្យាបាលរយ:ពេល៥ខែ រហូតលក់របស់របរអស់ពីខ្លួន នៅតែមិនទាន់ធូរស្រាល ហើយណាមួយសភាពជំងឺបច្ចុប្បន្ននេះ ត្រូវការចាំបាច់នៅប្រាក់ចំនួន២ម៉ឺនដុល្លា ក្នុងការចាក់សារធាតុគីមី ទេីបអ្នកនាង អេង វ៉ាណង ដាច់ចិត្តលេីកដៃសុំជំនួយ ពីសាធារណៈជន ដើម្បីបន្តជីវិតបានរស់នៅ បីបាច់ថែរក្សាកូនតូចបីនាក់ និងម្តាយចាស់ម្នាក់ទៀត ។
សប្បុរសជនដែលមានបំណងបរិច្ចាក ជួយបរិច្ចាកជាថវិការបន្តិចបន្តួច ជួយដល់អ្នកនាង អេង វ៉ាណង ផងចុះ អាចធ្វើការបរិច្ចាកថវិការតាមគណនី អ្នកនាងផ្ទាល់ ABA 081 700 999 Eng Vanorng ឬអចទំនាក់ទំនងតាមលេខទូរសព្ទផ្ទាល់បាន 081 700 999៕ ដោយ៖វឌ្ឍនា