ខេត្តសៀមរាប៖ មន្រ្តីនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា យុវជនម្នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈដែលរូបគេបើកម៉ូតូម្នាក់ឯងក្នុងល្បឿនយ៉ាងលឿន ក៏ជ្រុលទៅបុកដើមឈើនៅតំបន់អង្គរទាំងកំរោល។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះ បានកេីតឡេីងកាលពវេលាម៉ោង ២២និង១០នាទីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ នៅត្រង់ចំណុចខាងត្បូងប៉ុស្តិ៍នគរបាល បេតិកភ័ណ្ឌ P.03 ប្រហែល១០០ ម៉ែត្រ (ផ្លូវកូម៉ៃ) ស្ថិតនៅភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។
មន្រ្តីជំនាញចរាចរណ៍ បានបញ្ជាក់ថា អ្នកបើកបរ ឈ្មោះ ហាវ ស្នា ភេទប្រុស អាយុ២៤ឆ្នាំ បច្ចុប្បន្ន ស្នាក់នៅផ្ទះជួល ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
សូមជម្រាបជូនថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយខ្លួនឯងខណៈជនរងគ្រោះបើកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម C.125 ពណ៌ខ្មៅ ស្លាកលេខសៀមរាប 1X-9318 ទៅបុកគល់ឈើ ក្នុងទិសដៅពីខាងជើងទៅខាងត្បូង បណ្ដាលឱ្យស្លាប់តែម្ដង (មិនពាក់មួកសុវត្ថិភាព)។
ក្រោយកេីតហេតុមន្ត្រីនគរបាលចរាចរណ៍ បានវាស់វែង រួចប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖អរុណរះ