ខេត្តបាត់ដំបង÷ យោងតាមរបាយការណ៍របស់សមត្ថកិច្ចខេត្តបាត់ដំបងបានអោយអង្គភាពយើងដឹងនៅរសៀលថ្ងៃ២៨ ខែមិថុនា ឆ្នាំ២០២៣នេះថា,មានករណីបុរសម្នាក់បានស្លាប់ដោយឆ្លងចរន្តភ្លើងឆក់ខណៈរូបគាត់ទៅឆក់ត្រីនៅក្មុងអូរទំនងខុសបចេ្ចកទេស។
សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថា,ហេតុការនេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១៥នឹង៣០នាទី ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចក្បាលក្របី ស្ថិតក្នុងភូមិរួង ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង។
អ្នកស្រី ឡុង ចន្ធូ អាយុ៣៧ឆ្នាំ ដែលត្រូវជាបងបង្កើតបានអោយដឹងថា ជនរងគ្រោះបានរៀបរាប់អោយដឹងថា,ជនរងគ្រោះឈ្មោះ ឡុង មករា ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅក្រុមទី០៦ ភូមិរូង ឃុំចែងមានជ័យ ស្រុកបាណន់ បានយកឧបករណ៍ទៅឆក់ត្រីក្នុងអូរ ហើយក្រោយមកក៏បានទទួលដំណឹងថាប្អូនប្រុសរបស់ខ្លួនបានស្លាប់បាត់ទៅហើយ ភ្លាមនោះក៏បានរាយការណ៍ជូនសមត្ថកិច្ចតែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្រកោសល្យវិច័យសន្និដ្ឋានថា សពជនរងគ្រោះពិតជាស្លាប់ដោយសារឆ្លងចរន្តភ្លើងនៅពេលយកឧបកណរ៍ចុះឆក់ត្រីអូរពិតប្រាកដមែនបច្ចុប្បន្នសពត្រូវសមត្ថកិច្ចប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ÷ចន្ទ លីហ្សា