អាវុធហត្ថ​ខេត្ត បញ្ជូនជនសង្ស័យ​២នាក់ពាក់ព័ន្ធ​ករណី​ជួញដូរ និងប្រើប្រាស់សារធាតុញៀន​ទៅសាលាដំបូងខេត្ត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈសង្ស័យ​ទាំង០២នាក់ រួមនឹងវត្ថុតាង​ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត​នៅរសៀលថ្ងៃទី០១ ខែកក្កដា​ ឆ្នាំ​២០២៣​នេះ ក្រោយពីឃាត់ខ្លួនតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនិតិវិធីពីពី  លោក​ កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក​ម៉ាឡៃ បានឲ្យដឹងថា៖ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋនៅវេលាម៉ោង១និង៤៥នាទីរសៀល ថ្ងៃទី២៩​ ខែមិថុនា​ ឆ្នាំ​២០២៣ ថា នៅចំណុចខ្ទមមាត់អូរព្រំដែន ស្ថិតក្នុងភូមិវាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ  មានករណីជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ភ្លាមនោះ លោកបានដឹកនាំកម្លាំងចុះធ្វើប្រតិបត្តិការដល់កន្លែងនិងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ១-ឈ្មោះ សុង ភារុន ហៅ កេះ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសំអាងការ បច្ចុប្បន្ន រស់នៅភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ  , ២-ឈ្មោះ ឈឹម សាវឿន ហៅប៊ី ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ បច្ចុប្បន្ន រស់នៅភូមិវាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ  ។ក្នុងកិច្ចប្រតិបត្តិការនេះដកហូតវត្ថុតាងរួមមាន៖​គ្រឿងញៀនប្រភេទម្សៅក្រាម ពណ៌សថ្លា (ទឹកកក) ចំនួន០៥កូនថង់កិប ទម្ងន់១៧,៣២ក្រាម,​ ថ្នាំគ្រាប់រាងមូល ពណ៌ក្រហមក្បឿងចំនួន០១កូនថង់កិប និង០១បំពង់ទុយោ ស្មើនឹង៣៦គ្រាប់ ទម្ងន់៤,៥៣ក្រាម,​ ទូរស័ព្ទដៃចំនួន០២គ្រឿង,​ កូនកាបូបពណ៌ខ្មៅចំនួន០១,​ កូនថង់សម្រាប់ច្រកគ្រឿងញៀន រួមនឹងសម្ភារៈសម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត ។ 

លោកវរសេនីយ៍ត្រី តាំង សុខហេង បានបញ្ជាក់ទៀតថា ជនសង្ស័យ​ឈ្មោះ សុង ភារុន បានឆ្លើយថារូបគេបានទិញគ្រឿងញៀនពីឈ្មោះ ស្រឹម ធី ភេទស្រី អាយុ ៤២ឆ្នាំ រស់នៅភូមិភូមិវាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ  ចំពោះថ្នាំញៀនគ្រាប់រាងមូលពណ៌ក្រហមក្បឿង ចំនួន ២៦គ្រាប់ នៅក្នុងកូនកាបូបពណ៌ខ្មៅនោះមិនមែនជារបស់ខ្លួនទេ គឺជារបស់ ឈ្មោះ រ៉ា ភេទប្រុស ដែលរត់គេចខ្លួនបាត់។ បន្ទាប់មកកម្លាំងបានបន្តចុះប្រតិបត្តិការស្រាវជ្រាវ និងឆែកឆេរផ្ទះរបស់ជនសង្ស័យឈ្មោះ ស្រឹម ធី (រត់គេចខ្លួន) ជាលទ្ធផលឆែករកឃើញគ្រឿងញៀនម្សៅក្រាមចំនួន០១កូនថង់កិប ទម្ងន់ ០,៤៧ក្រាម, និងកូនថង់សម្រាប់ច្រកគ្រឿងញៀននិងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។ ចំណែកឈ្មោះ ឈឹម សាវឿន ហៅប៊ី គ្រាន់តែប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់។ ដោយផ្អែកលើចម្លើយសារភាព​ និងវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក​ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង២នាក់​ មកបញ្ជាការដ្ឋានកងរាជអាវុហត្ថខេត្តដើម្បីបន្តនីតិវិធី ចំណែកជនសង្ស័យឈ្មោះ រ៉ា និងឈ្មោះ ស្រឹម ធី ភេទស្រី ដែលជាម្ចាស់ផ្ទះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្រាវជ្រាវបន្ត ៕វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print