ក្លិប Osasuna នឹងមិនបានលេងក្នុងក្របខ័ណ្ឌ Conference League ជាពានរង្វាន់លំដាប់ទី៣របស់ទ្វីបអឺរ៉ុបនៅរដូវកាលក្រោយបន្ទាប់ពីក្លិបនៅ La Liga បានប្រកាសកាលពីថ្ងៃពុធ ទី៥ ខែកក្កដាថា ពួកគេត្រូវបានដកចេញពីការប្រកួតដោយស្ថាប័នបាល់ទាត់ទ្វីបអឺរ៉ុប UEFA ដោយសារតែរឿងអាស្រូវនៃការប្រកួតកាលពី១០ឆ្នាំមុន។
ក្រុម Osasuna មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការប្រកួតវគ្គ Playoff នៅ Conference League បន្ទាប់ពីបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៧ក្នុង La Liga កាលពីរដូវកាលមុន។
យ៉ាង ណា មិញ ក្លិប ត្រូវ បាន ជាប់ ពាក់ព័ន្ធ នឹង រឿង អាស្រូវ ក្នុង ការ ប្រកួត ក្នុង រដូវ កាល ២០១៣–២០១៤។ ការកាត់ក្តីនៅដើមឆ្នាំ២០២០ បណ្តាលឱ្យមានការកាត់ទោសអតីតនាយកក្លិបមួយចំនួន ដែលជាការសម្រេចចិត្តមួយដែលត្រូវបានស្វាគមន៍ដោយរដ្ឋបាលដែលបានទទួលជោគជ័យ។
នៅក្រោមច្បាប់របស់ UEFA ក្រុមណាដែលជាប់ពាក់ព័ន្ធក្នុងការប្រកួត ចាប់តាំងពីខែមេសា ឆ្នាំ២០០៧ អាចត្រូវបានដកចេញពីការប្រកួតអឺរ៉ុបបន្ទាប់ដែលពួកគេមានលក្ខណៈគ្រប់គ្រាន់។ Osasuna មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការប្រកួត UEFA ចាប់តាំងពីរដូវកាល២០០៦–២០០៧។ ជាមួយគ្នានេះ ក្លិប Osasuna គ្រោងនឹងប្តឹងឧទ្ធរណ៍លើសេចក្តីសម្រេចរបស់ UEFA នៅតុលាការអាជ្ញាកណ្តាលសម្រាប់កីឡា (CAS) ។
ការសម្រេចចិត្តរបស់ UEFA មានន័យថា ក្រុម Athletic Bilbao ដែលឈរនៅលេខរៀងទី៨របស់ La Liga នឹងត្រូវឡើងទៅកាន់វគ្គ Playoff ជំនួសវិញ ដោយការប្រកួតជើងទី១ គ្រោងធ្វើនៅថ្ងៃទី២៤ ខែសីហាខាងមុខ។
ក្លិបបានប្រកាសថា “Osasuna មិនចែករំលែកគ្រប់លក្ខណៈវិនិច្ឆ័យរបស់ UEFA ឬការស៊ើបអង្កេតករណីដែលបានអនុវត្ត ហើយសោកស្តាយចំពោះសារខុសដែល UEFA ផ្ញើទៅកាន់ពិភពបាល់ទាត់ ដោយដាក់ទណ្ឌកម្មអ្នកដែលបរិហារអំពើពុករលួយ និងកាត់ទោសវានៅតុលាការ។ សមាជិកនៃគណៈកម្មាធិការបណ្តឹងឧទ្ធរណ៍របស់ UEFA មិនបានគិតគូរពីការចោទប្រកាន់ដែលបង្ហាញដោយក្លិបកាលពីថ្ងៃសុក្រសប្តាហ៍មុនទេ ហើយបានបញ្ជាក់ពីមតិដំបូងរបស់អធិការនៃគណៈកម្មាធិការត្រួតពិនិត្យ ក្រមសីលធម៌ និងវិន័យរបស់ UEFA”។
ក្លិប Osasuna បានបន្ថែមថា ពួកគេនឹងបន្តស្វែងរកជម្រើសផ្លូវច្បាប់ទាំងអស់ ដើម្បីអាចលេងនៅអឺរ៉ុបនៅរដូវកាលក្រោយ ខណៈដែល UEFA មិនទាន់បានឆ្លើយតបចំពោះការលើកឡើងនេះនៅឡើយទេ។ ការប្រកួតវគ្គជម្រុះពានរង្វាន់ Conference League សម្រាប់រដូវកាល២០២៣–២០២៤នឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ ៕ (រូបភាព ៖ Reuters/CNA)