ភ្នំពេញ ៖ បុរសល្មោភកាមម្នាក់ បានចាប់កូនស្រី សម្រាតខោ ប៉ុនប៉ងរំលោភសេពសន្ថវៈ តែមិនទាន់បានសម្រេច
ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១២និងនិង១៥នាទីរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅបន្ទប់ជួល បុរីសន្តិភាព២ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនល្មើស ជាឪពុកចុង មានឈ្មោះ នាត ជា អាយុ៣៨ឆ្នាំ មុខរបរ កម្មករ សិប្បកម្មចាក់បង្គោលភ្លើង មានស្រុកកំណើតភូមិអំពិលក្រៅ ឃុំអំពឹលក្រៅ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។ ចំណែកកូនស្រី មានឈ្មោះ ឈ ស រ អាយុ១៨ឆ្នាំ ស្នាក់នៅ កន្លែងកើតហេតុ មានស្រុកកំណើត ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។
តាមប្រភពពីម្តាយក្មេងស្រីរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ ខណៈដែល កូនស្រីជាកូនដើម ស្នាក់នៅក្នុងបន្ទប់ជុំគ្នា៣នាក់ ស្រាប់តែ ប្តីចុង ប្រដាប់ដោយកាំបិទផ្កាក់ យកមកគម្រាម សម្លាប់កាលបើ ម្តាយកូនស្រែក រួចក៏ស្ទុះទៅចាប់ កូនស្រីផ្តួល ថើប លូកស្ទាបប្រដាប់ភេទ ស្ទាបច្របាច់សុដន ហើយចាប់សម្រាតខោនាងរងគ្រោះ ប៉ុនប៉ងរំលោភ ដោយឃើញទង្វើរបែបនេះ ខ្លួនស្ទុះទៅធាក់ មួយជើង បើកទ្វារដឹកដៃកូនស្រីទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅធ្វើការឃាត់ខ្លួនតែម្តង ។
បច្ចប្បន្នជនសង្ស័យត្រូវបាន នគរបាលឃាត់ខ្លួនយកទៅសាកសួរ នៅប៉ុស្តិ៍នគរបាលចោមចៅ កសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌចាត់ការទៅតាមនីតិវិធី៕
ដោយ៖ សុខាសែនជ័យ