ភ្នំពេញ ; ចូលរោងការថ្ងៃនេះ ! កូនកម្លោះ កូនក្រមុំ សុទ្ធតែ ជាម្ចាស់មេដាយមាស ស៊ីហ្គេម ២០២៣ដូចគ្នា ក្នុងការដណ្តើមបានជ័យជំនះ ជូនប្រទេសជាតិ លើកមុខមាត់ប្រទេស ដែលយើងគ្រប់គ្នាមិនអាចបំភ្លេចចំពោះគុណបំណាច់របស់ពួកគាត់ ខិតខំប្រឹងប្រែងបានឡើយ។
សូមបញ្ជាក់ថា : តាមរយៈបណ្ដាញទំនាក់ទំនងសង្គម facebook ឃើញគេបង្ហោះនូវរូបភាពមួយសន្លឹក នៃមង្គលអាពាហ៍ពិពាហ៍ កូនកំលោះក្រមុំមួយគូក្នុងថ្ងៃនេះ។ តាមពិត ! គ្រូ និងសិស្សចូលរោងការ! សូមអបអរសាទរ ជូនកីឡាករកីឡាការិនី វ៉ូវីណាមរបស់កម្ពុជា ដែលបានចាប់ដៃសាងគូជីវិត ហើយឈានដល់ថ្ងៃរៀបមង្គលការនៅពេលនេះ!
កូនកម្លោះជាគ្រូផង ជាកីឡាករផង ឈ្មោះ លី បូរ៉ាមី និងកូនក្រមុំ ជាកីឡាការិនីឈ្មោះ ពៅ សុខា សុទ្ធតែជាម្ចាស់មេដាយមាស ស៊ីហ្គេម ២០២៣ដូចគ្នា!
សូមជូនពរគូស្វាមីភរិយាថ្មីទទួលបានសេចក្តីសុខ សុភមង្គល និងជោគជ័យគ្រប់ភារកិច្ច ហើយជាពិសេសបង្កើតកូន ពូនជាចៅ សម្រាប់បន្តជំនាន់ នៃកីឡាវ៉ូវីណាម របស់កម្ពុជា ចូលរួមប្រកួតនៅពេលអនាគតទៀត!
អ្នកទាំងពីរបានបន្សល់ទុកនូវកិត្តិយសធំធេងចំពោះជាតិ ក្នុងការដណ្ដើមមេដាយមាសសម្រាប់ស៊ីហ្គេម 2023 ដែលកម្ពុជាធ្វើជាម្ចាស់ ៕
ដោយ ; សិលា