ភ្នំពេញ៖ សំបុកល្បែងហ្គេមបាញ់ត្រីខុសច្បាប់យីហោ (ម៉ៃហៃហុី) ស្ថិតនៅក្នុងអាគារព្រីនផ្លាហ្សា ជាប់ផ្លូវព្រះនរោត្ដម ក្នុងសង្កាត់ទន្លេបាសាក់ និងនៅផ្សារចិន ទល់មុខអាគារ The PEAK1 ខណ្ឌចំការមន រាជធានីភ្នំពេញ កំពុងលួចបើកដំណើរការលេងយ៉ាងរលូន ផ្គេីននិងអាជ្ញាធរមូលដ្ឋានជាខ្លាំង ។ នេះបើតាមប្រភពព័ត៌មានច្បាស់ការណ៍ដែលក្រុមការងារសារព័ត៌មាន កាសែតនគរវត្ត បានឱ្យដឹងនៅរសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ ។
តាមការបញ្ចាក់របស់លោក កៀង ល័ក្ស អភិបាល នៃគណៈអភិបាលខណ្ឌចំការមន មកកាន់ក្រុមការងារសារព័ត៌មាន នៃកាសែតនគរវត្ត ថា (អរគុណបានរំលឹកបន្ថែម ចាំឲ្យអភិបាលរងទទួលបន្ទុក ឆែកបន្ថែមនូវគោលដៅទាំពីរខាងលើទៀត)។
ពាក់ព័ន្ធទីតាំងល្បែងហ្គេមបាញ់ត្រីខាងលើ ពលរដ្ឋសំនូមពរដល់អាជ្ញាធរមូលដ្ឋាន មេត្តាដឹកនាំកម្លាំងចុះពិនិត្យនិងបង្ក្រាបផង ព្រោះទីតាំងខាងលើនេះកំពុងតែផ្គេីននិងបទបញ្ជាសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងគោលនយោបាយភូមិឃុំមានសុវត្ថិភាពហើយ។
មហាជនរង់ចាំមេីល និងសង្ឃឹមលើចំណាត់ការរបស់លោកអភិបាល និង អធិការខណ្ឌចំការមន នឹងចុះពិនិត្យឈានដល់ការបង្ក្រាបល្បែងខុសច្បាប់ខាងលើនេះ ៕ ដោយ ៖ ជីម ភារ៉ា