លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ៖​ កម្លាំងនគរបាលទេសចរណ៍ បន្តចុះល្បាតការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃសុក្រ ៥រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣នេះ បានចាត់ឱ្យ​កម្លាំងនគរបាលទេសចរណ៍ ប្រចាំការល្បាត ដើម្បីការពារ សន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលមកលេងកម្សាន្តតាមឆ្នេរ និងធ្វេីដំណេីរទៅតាមបណ្តាកោះនានា​។

ជាមួយគ្នានោះ​​ កម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់ ប្រចាំការនៅគោលដៅមុខផ្សារលើ ចំណតរថយន្តប្រកបអាជីវកម្មរត់តាក់ស៊ី រថយន្តក្រុងដឹកអ្នកដំណើរបេនមហោស្រព និងរៀបចំសណ្តាប់ធ្នាប់រថយន្តនៅកន្លែងប្រារព្ធពិធីដុតបំផ្លាញគ្រឿងញៀន​ ស្ថិតនៅសង្កាត់លេខ១ ( នៅជិតមន្ទីរសង្គមកិច្ចខេត្ត )។ ចំណែក​កម្លាំងការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត ក៏បានចុះសម្រួលចរាចរណ៍ជូនសិស្សានុសិស្ស នៅតាមសាលារៀន ក្នុងភូមិសាស្រ្តក្រុងព្រះសីហនុផងដែរ។

ដោយឡែក​នាពេលរាត្រី លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យ​កម្លាំងអន្តរាគមន៍ពិសេស សហការជាមួយកម្លាំងនាយកដ្ឋានការពារព្រំដែនទឹក និងកម្លាំងនគរបាលព្រហ្មទណ្ឌ ចេញល្បាតចល័ត ក្នុងភូមិសាស្រ្តស្មុកស្មាញ និងតាមឆ្នេរ ក្នុងខេត្តព្រះសីហនុ ដើម្បីការពារ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។

...

រីឯកម្លាំងការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងជាតិពុល បានសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក កម្លាំងនគរបាលការពារអន្តរាគមន៍ បានធ្វេីការចុះឆែកឆេរអាវុធគ្រឿងផ្ទុះ និងបទល្មើសផ្សេងៗ នៅតាមទីតាំងសំខាន់ៗនៅក្នុងក្រុងព្រះសីហនុផងដែរ៕ ដោយ​៖សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print