ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមបដិសេធទាំងស្រុងចំពោះខ្លឹមសារនិងទម្រង់លិខិតលេខ១៩ស.ជ.ណ. ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ ដែលជនអនាមិកបានផ្សព្វផ្យាយគឺជាលិខិតក្លែងក្លាយ

ចែករំលែក៖

ភ្នំពេញ : នៅរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញ សេចក្តីបដិសេធ ។

ក្រោយទទួលបានលិខិតលេខ១៩ស.ជ.ណ. ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ ពី ប្រជាពលរដ្ឋដែលបានផ្ដល់ជូនក្រសួងវប្បធម៌និងវិចិត្រសិល្បៈកាលពីល្ងាចថ្ងៃទី៦ ខែកក្កដា ឆ្នាំ ២០២៣ ក្រសួងសូមធ្វើការបដិសេធទាំងស្រុងចំពោះខ្លឹមសារ និងទម្រង់លិខិត ដែលជនអនាមិក បាន ផ្សព្វផ្សាយនេះ គឺជាលិខិតក្លែងក្លាយ។

ក្រសួងសូមអំពាវនាវដល់ស្ថាប័នមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ស្វែងរកជនអគតិដែល បានក្លែងបន្លំលិខិតរដ្ឋបាលសាធារណៈ ឬជនទាំងឡាយណាដែលប្រើប្រាស់លិខិតក្លែងក្លាយនេះ ជាប្រយោជន៍បុគ្គល ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ជាធរមាន ៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print