ខេត្តស្វាយរៀង : នៅរសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ លោក ហេង សុខណាង ជាប្រធានក្រុមការងារយុវជនគណបក្សថ្នាក់ខេត្ត លោកអភិបាលស្រុកស្វាយជ្រុំនិងលោកស្រីមេឃុំ បានចុះតាមខ្នងផ្ទះបង្រៀនគូសសន្លឹកឆ្នោត ចែកខិតប័ណ្ណ នៅក្នុងឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ វត្តមានចូលរួម ៧៥នាក់ ស្រី ៤៥នាក់ បានចុះជួបប្រជាពលរដ្ឋ នៅតាមខ្នងផ្ទះ។
សូមបញ្ជាក់ថា : +ខ្លឹមសារនៃការឃោសនា:
-បង្ហាញពីគោលនយោបាយគណបក្សក្នុងការកសាង អភិវឌ្ឍន៍មាតុភូមិ ឆ្នាំ (២០២៣-២០២៨)
-សមិទ្ធផលនានា
-ការបង្រៀនគូសសន្លឹកឆ្នោត
-ឯកសារសម្រាប់ទៅបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា ២០២៣ខាងមុខ។
សូមបញ្ជាក់ថា : មានកត្តា ៣ សំខាន់ដែលប្រជាពលរដ្ឋម្ចាស់ឆ្នោតបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាគឺ:
១)គណបក្សប្រជាជនកម្ពុជាគឺជាគណបក្សដែលមានភាពចាស់ទុំផ្នែកនយោបាយ, ។
ទី២) ថ្នាក់ដឹកនាំនិងសមាជិកសមាជិកាគណបក្សពោរពេញដោយសមត្ថភាពនិងទេពកោសល្យដឹកនាំជាពិសេសសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សដែលអគ្គមគ្គុទ្ទេសក៏ដ៏សំខាន់ក្នុងការដឹកនាំប្រទេសឱ្យមានការរីកចម្រើនរុងរឿង កសាងកេរ្តិ៍ឈ្មោះ កិត្តិយស និងកិត្យានុភាពជាតិឱ្យល្បីរន្ទឺឡើងវិញ ។
និង ទី៣)គោលនយោបាយគណបក្សប្រជាជនកម្ពុជាបានតម្កល់ផលប្រយោជន៍ជាតិនិងប្រជាជនជាធំ, ជា នយោបាយជាក់ស្តែងនិយមនិងឆ្លើយតបនឹងតម្រូវការរបស់ពលរដ្ឋ»។ នេះជាការលើឡើងរបស់ ឥស្សរជន របស់គណបក្សប្រជាជនកម្ពុជា ៕
ដោយ : សិលា