ភ្នំពេញ៖ ជនសង្ស័យចំនួន ៥៤នាក់ (ស្រី ៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៧ករណី ទូទាំងប្រទេសនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣នេះ ដូច្នេះគ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក !
ក្នុងចំណោមជនសង្ស័យចំនួន ៥៤នាក់ រួមមាន៖ ជួញដូរ ៤ករណី ឃាត់ ៩នាក់ (ស្រី ១នាក់), ដឹកជញ្ជូន រក្សាទុក ៧ករណី ឃាត់ ១៦នាក់ (ស្រី ០នាក់),និងប្រើប្រាស់ ៦ករណី ឃាត់ ២៩នាក់ (ស្រី ២នាក់)។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១១ ខែកក្កដា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក(Ice) ស្មេីនិង ១៥៥,៤៦ក្រាម និង១កញ្ចប់តូច។
ក្នុងប្រតិបត្តិការនោះជាលទ្ធផលខាងលើ ៨អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះកម្លាំងនគរបាលជាតិទាំង ៨អង្គភាព មានដូចខាងក្រោម៖
*១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៩នាក់ ចាប់យក Ice ៧៧,៤៧ក្រាម។
*២ / បាត់ដំបង៖ រក្សាទុក ១ករណី ២នាក់ ចាប់យក Ice ៣៧,៣២ក្រាម។
*៣ / កំពង់ធំ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ១កញ្ចប់តូច។
*៤ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ២នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យក Ice ០,១៧ក្រាម។
*៥ / រាជធានីភ្នំពេញ៖ ជួញដូរ ៣ករណី ឃាត់ ៨នាក់ ស្រី ១នាក់ រក្សាទុក ២ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់ ចាប់យក Ice ២០,៩២ក្រាម។
*៦ / ពោធិ៍សាត់៖ រក្សាទុក ១ករណី ឃាត់ ៦នាក់ ចាប់យក Ice ១៥,៨០ក្រាម។
*៧ / រតនគិរី៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ៣,៧៨ក្រាម។
*៨ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ១៨នាក់ ស្រី ២នាក់៕ដោយ៖សហការី