ទុកកាបូបមុខតូបលក់ដូរចូលក្នុង១ភ្លែត ចោរលួចបាត់, ១ថ្ងៃក្រោយទើបចាប់ចោរបាន

ចែករំលែក៖

ខេត្តបាត់ដំបង÷ កាលពីថ្ងៃចន្ទ៨រោចខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.​២៥៦៧ ត្រូវនឹងថ្ងៃទី១០ខែកក្កដាឆ្នាំ២០២៣ វេលាម៉ោ​ង៩ព្រឹក នៅត្រង់ចំណុចក្រុមទី២ ភូមិកន្សៃបន្ទាយ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់​ដំបង មា​នករណីលួចកាបូបមួយបានកើតឡើងបង្កដោយជនសង្ស័យមិនស្គាល់​អត្តសញ្ញាណ បានធ្វើស​កម្មភាពលួចយកកាបូបស្ពាយ របស់ជនរងគ្រោះឈ្មោះ ខាន់ សេកគឹមសាន ភេទស្រី អាយុ៤៤ឆ្នាំ រស់នៅចំ​ណុចកើតហេតុ ខណ:ដែលជនរងគ្រោះទុកកាបូបនៅលេីប៉ៅអ៉ីខាងមុខតូបលក់ដូរ ហេីយរូបគាត់ដេីរទៅខាងក្រោយតូបដែលក្នុងកាបូបនោះមាន៖

១-ប្រាក់រៀលចំនួន៤,០០០,០០០​រៀល​(បួនលានរៀល)

២-ទូរស័ព្ទ០១គ្រឿង ម៉ាកoppo A4s ពណ៌ខ្មៅ

៣-ខ្សែកផ្លាទីន០១ខ្សែ (០៤ជី)

៤-ខ្សែកមាស០១ខ្សែ(០៤ជី)

៥-អត្តសញ្ញាប័ណ្ណសញ្ញាតិខ្មែរចំនួន០១ សន្លឹក

៦-កាតធនាគារកាណាឌីយ៉ា ០១ សន្លឹក និងកាតធនាគារអេធីអឹមATM ចំនួន០១សន្លឹក

៧-ប័ណ្ណចាក់វ៉ាសាំងចំនួន​០១សន្លឹក។ 

   ពេលដឹងថាបាត់ ជនរងគ្រោះបានប្តឹង​ចូលមកសមត្ថកិច្ចនគរបាលស្រុកមោង​ឫស្សីដែលមានលោកវរសេនី​យ៍ឯក​ ស​ គឹម​ឡុង​ អធិការនគរ​បាលបានដឹកនាំកម្លាំងផ្នែកជំនាញនិងនគ​បាលប៉ុស្តិ៍ធ្វើការស្រាវជ្រាវ រហូ​តដល់វេលាម៉ោង១២និង១៥នាទីថ្ងៃទី១១ខែ​កក្កដា ឆ្នាំ ២០២៣នេះទើបសមត្ថកិច្ចបានកំណត់

មុខស​ញ្ញាជនសង្ស័យនិងឃាត់ខ្លួន​ឈ្មោះ ម៉ាប់ សីហា ភេទប្រុ​ស អាយុ​១៨ឆ្នាំ រស់នៅភូមិព្រែកទាល់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ស្នាក់នៅបណ្ដោះអាសន្ន ភូមិកន្សៃបន្ទាយ ឃុំមោង ស្រុកមោ​ង​ឫស្សី ។ ក្នុងពេលសាកសួរជនសង្ស័យបានឆ្លើ​យ​សារភាពថា ខ្លួនពិតជាបានលួចកាបូបរបស់ជនរងគ្រោះ(ខាន់ សេកគឹមសាន)ប្រាកដមែន ក្នុងនោះសមត្តកិច្ចបានដកហូតសម្ភារខាងលេីនោះយកមកប្រគល់ឱ្យជនរងគ្រោះវិញ​ ប៉ុន្តែប្រាក់មានតែប្រមាណ​២លានរៀល​ដែលយកទៅទិញទូរស័ព្ទ០១គ្រឿងម៉ាក​IPhone Xsចំនួន០១គ្រឿងនិងផាវវើបែង​Powe​r​bang ចំ​នួន១គ្រឿង,ខ្សែកមាសនិងប្លាទីនមិនឃេីញទេ។

     បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួន​ជា​បណ្តោះ​អាសន្ននៅអធិការដ្ឋាននគរបាលស្រុកមោងឫស្សីដើ​ម្បីកសាងសំណុំរឿងបញ្ជូនទៅអនុវត្តតាមនីតិវិធី​ ច្បាប់៕  ដោយសហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print