ខេត្តបាត់ដំបង÷ កាលពីថ្ងៃចន្ទ៨រោចខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ខែកក្កដាឆ្នាំ២០២៣ វេលាម៉ោង៩ព្រឹក នៅត្រង់ចំណុចក្រុមទី២ ភូមិកន្សៃបន្ទាយ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណីលួចកាបូបមួយបានកើតឡើងបង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពលួចយកកាបូបស្ពាយ របស់ជនរងគ្រោះឈ្មោះ ខាន់ សេកគឹមសាន ភេទស្រី អាយុ៤៤ឆ្នាំ រស់នៅចំណុចកើតហេតុ ខណ:ដែលជនរងគ្រោះទុកកាបូបនៅលេីប៉ៅអ៉ីខាងមុខតូបលក់ដូរ ហេីយរូបគាត់ដេីរទៅខាងក្រោយតូបដែលក្នុងកាបូបនោះមាន៖
១-ប្រាក់រៀលចំនួន៤,០០០,០០០រៀល(បួនលានរៀល)
២-ទូរស័ព្ទ០១គ្រឿង ម៉ាកoppo A4s ពណ៌ខ្មៅ
៣-ខ្សែកផ្លាទីន០១ខ្សែ (០៤ជី)
៤-ខ្សែកមាស០១ខ្សែ(០៤ជី)
៥-អត្តសញ្ញាប័ណ្ណសញ្ញាតិខ្មែរចំនួន០១ សន្លឹក
៦-កាតធនាគារកាណាឌីយ៉ា ០១ សន្លឹក និងកាតធនាគារអេធីអឹមATM ចំនួន០១សន្លឹក
៧-ប័ណ្ណចាក់វ៉ាសាំងចំនួន០១សន្លឹក។
ពេលដឹងថាបាត់ ជនរងគ្រោះបានប្តឹងចូលមកសមត្ថកិច្ចនគរបាលស្រុកមោងឫស្សីដែលមានលោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលបានដឹកនាំកម្លាំងផ្នែកជំនាញនិងនគបាលប៉ុស្តិ៍ធ្វើការស្រាវជ្រាវ រហូតដល់វេលាម៉ោង១២និង១៥នាទីថ្ងៃទី១១ខែកក្កដា ឆ្នាំ ២០២៣នេះទើបសមត្ថកិច្ចបានកំណត់
មុខសញ្ញាជនសង្ស័យនិងឃាត់ខ្លួនឈ្មោះ ម៉ាប់ សីហា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិព្រែកទាល់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ស្នាក់នៅបណ្ដោះអាសន្ន ភូមិកន្សៃបន្ទាយ ឃុំមោង ស្រុកមោងឫស្សី ។ ក្នុងពេលសាកសួរជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចកាបូបរបស់ជនរងគ្រោះ(ខាន់ សេកគឹមសាន)ប្រាកដមែន ក្នុងនោះសមត្តកិច្ចបានដកហូតសម្ភារខាងលេីនោះយកមកប្រគល់ឱ្យជនរងគ្រោះវិញ ប៉ុន្តែប្រាក់មានតែប្រមាណ២លានរៀលដែលយកទៅទិញទូរស័ព្ទ០១គ្រឿងម៉ាកIPhone Xsចំនួន០១គ្រឿងនិងផាវវើបែងPowerbang ចំនួន១គ្រឿង,ខ្សែកមាសនិងប្លាទីនមិនឃេីញទេ។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកមោងឫស្សីដើម្បីកសាងសំណុំរឿងបញ្ជូនទៅអនុវត្តតាមនីតិវិធី ច្បាប់៕ ដោយសហការី