សមត្ថកិច្ច​ធ្វើ​លំហាត់សមយុទ្ធពន្លត់អគ្គិភ័យ​​​នៅ​ក្នុង​បរិវេណ​ផ្សារ​ទំនើប​អុីអន​ម៉ល​ទី១

ចែករំលែក៖

ភ្នំពេញ÷ នគរបាល​ពន្លត់​អគ្គិភ័យ​បានជូនដំ​ណឹង​ដល់​​សាធារណជន​ ​ទាំង​អស់​​កុំ​ឲ្យមាន​ការ​ភ្ញាក់ផ្អើល​ពីការ​ធ្វើ​លំហាត់សមយុទ្ធពន្លត់អគ្គីភ័យ​ និងសង្គ្រោះ​ជាក់ស្តែង ​ដែល​ប្រព្រឹត្តិទៅ​នៅ​ព្រឹកថ្ងៃ​ទី​១២ ខែ​កក្កដា​​​​ ឆ្នាំ​២០២៣នេះ​​ វេលាម៉ោង​ ០៧:០០នាទី​ ដល់​ម៉ោង​ ០៩:០០​ នាទី​ព្រឹក​ នៅ​ក្នុង​បរិវេណ​ផ្សារ​ទំនើប​អុីអន​ម៉ល​ទី១ ដែលស្ថិត​នៅ​ សង្កាត់ ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ រាជធានី​ភភ្នំពេញ។

មន្ត្រីនគរបាលនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានមានប្រសាសន៍ថា នេះជាការហ្វឹកហាត់​និង ​ធ្វើ​​លំហាត់សមយុទ្ធពន្លត់អគ្គីភ័យ​ និងសង្គ្រោះ​ ​ជាក់ស្តែង ដេីម្បី​រំលឹក​ដល់អាជីវករ​កំពុងធ្វេីអាជីវកម្ម​ នៅក្នុងផ្សារទំនើបអុីអន​ម៉ល​ទី១ បានចេះនិងយល់ដឹងមួយកំរឹតបន្ថែម​ទៀតពីរបៀបប្រេីប្រាសឧបករណ៍​ សម្ភារៈ​ បរិក្ខាបង្ការ​ ពន្លត់អគ្គីភ័យ និងចេះវិធីសាស្រ្តជួយ​សង្គ្រោះ​ ដល់ជនរង គ្រោះ និងការជំលៀសមនុស្សចេញពីក្នុងអគារ​ ពេលមានអគ្គិភ័យកេីតឡេីង។

...

លំហាត់​សង្គ្រោះ​នេះមាន​ការ​ចូលរួម​ពី​ថ្នាក់​ដឹកនាំ​​ មន្ត្រី​ជំនាញ​​របស់​នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​ ​និង​សង្គ្រោះ នៃ​អគ្គស្នងការ​នគរបាលជាតិ​ ក្រសួង​មហាផ្ទៃ​​​ និង​បុគ្គលិក​ អាជីវករ​ ​របស់​ផ្សារ​ទំនើប​អុីអន​ម៉ល​ទី១ភ្នំពេញ​៕ ដោយ៖សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print