ប្រជាពលរដ្ឋ សប្បាយចិត្ត ឃើញប្រទេសជាតិ អភិវឌ្ឍន៍

ចែករំលែក៖

ភ្នំពេញ : ក្រុមការងារថែទាំផ្លូវចុះអនុវត្តការងារ កាត់សម្អាតស្មៅ កូនរុក្ខជាតិតូចៗតាមដងផ្លូវ  និងកាយដី ចាក់បេតុង ក្រាលកៅស៊ូម៉ិច ជួសជុលថែទាំលើផ្លូវជាតិ នៅតាមបណ្តាខេត្ត ដើម្បីធ្វើឱ្យប្រសើរឡើង និងជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ការដឹកជញ្ជូនឆ្លងកាត់ ឱ្យកាន់តែមានភាពងាយស្រួលថែមទៀត

គិតចាប់ពីថ្ងៃទី៣-១១ ខែកក្កដា ឆ្នាំ២០២៣ ក្រុមការងារបច្ចេកទេស នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តត្បូងឃ្មុំ រតនគិរី ព្រះវិហារ បន្ទាយមានជ័យ កំពង់ចាម កណ្ដាល កែប កំពង់ឆ្នាំង កណ្តាល បាត់ដំបង កំពង់ធំ និងខេត្តសៀមរាប បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់យ៉ាងសកម្ម ដោយបានជួសជុលថែទាំ  សាងសង់ កាត់សម្អាតស្មៅ កៀរនិងកិនបង្ហាប់គ្រឹះ ដាក់លូ លុបសំបុកមាន់ អ៊ុតកៅស៊ូ (Reseal) រោយថ្មម៉ិចពង្រីកតួផ្លូវ អ៊ុតចិញ្ចើមផ្លូវ អ៊ុតគំនូស-បំពាក់ផ្លាកបង្គោលសញ្ញាចរាចរណ៍ ដាំបង្គោលបង្ហាញផ្លូវ កៀរសម្អាតចិញ្ចើមផ្លូវ ប៉ះចិញ្ចើមផ្លូវ នៅលើកំណាត់ផ្លូវជាច្រើនខ្សែ រួមមាន៖ កំណាត់ផ្លូវជាតិលេខ៧ លេខ៩ លេខ៥  លេខ៥៦D  លេខ៥៩ ​លេខ៦ លេខ៥៧ លេខ៧១ លេខ៧២  លេខ២១ លេខ២១B  លេខ៦២ លេខ៦៤ លេខ៦៧  លេខ៣៣A និងផ្លូវជាតិលេខ៩៥ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ ផ្តល់ភាពងាយស្រួលក្នុងការដឹកជញ្ជូនទំនិញឆ្លងកាត់ ចំណេញពេលវេលា និងកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍។

ទន្ទឹមនឹងផ្លូវថ្នល់ស្អាតល្អ សូមបងប្អូនប្រជាពលរដ្ឋ កុំបំពានយកដីចំណីផ្លូវមកធ្វើអាជីកម្មដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ជៀសវាងការចាក់ដីខ្ពស់ជាងផ្លូវ និងកុំដឹកទំនិញលើសទម្ងន់ ដើម្បីរក្សាផ្លូវថ្នល់ឱ្យមានភាពល្អប្រសើរ និងអាចប្រើប្រាស់បានយូរអង្វែង។

ប្រសិនបើមានបញ្ហាផ្លូវថ្នល់ខូចខាតក្លាយជាជង្ហុកសំបុកមាន់ សូមបងប្អូនប្រជាពលរដ្ឋទាញយកកម្មវិធីថែទាំផ្លូវ (Road Care) និងរាយការណ៍មកក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីអាចចាត់ក្រុមការងារចុះជួសជុល ថែទាំបានទាន់ពេលវេលា ៕

ដោយ : សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print