ភ្នំពេញ: នារី២នាក់ត្រូវបានសមត្ថកិច្ចនគរបាលជំនាញខណ្ឌដូនពេញសហការជាមួយនគរបាលប៉ុស្តិ៍ចុះឃាត់ខ្លួននៅក្នុងទីតាំងបេីកលេងល្បែងស៉ីសងខុសច្បាប់(កត់កន្ទុយលេខឆ្នោតវៀតណាម)។
ការចុះឃាត់ខ្លួននេះបានធ្វើឡើងកាលពីម៉ោង៤រសៀលថ្ងៃទី១២ខែកក្កដា ឆ្នាំ២០២៣ នៅទីតាំងយីហោទ្រូម៉ាន់នី (អេង ហេងគន្ធា) ផ្ទះលេខ១២១ ផ្លូវលេខ១៤៨ សង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ។
ជាលទ្ធផល កម្លាំងយើងបានឃាត់ខ្លួនជនសង្ស័យចំនួន02នាក់រួមមាន៖
១-ឈ្មោះ យូ អ៉ី ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបររកស៉ី មានទីលំនៅផ្ទះលេខ១២១ ផ្លូវលេខ១៤៨ សង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ(ភ្នាក់ងារកត់ឆ្នោត)។
២-ឈ្មោះ វឿន ថុនា ភេទស្រី អាយុ២៤ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅបន្ទប់ជួលគ្មានលេខ ផ្លូវលេខ១៤៨ ភូមិ៧ សង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ (ភ្នាក់ងារកត់ឆ្នោត)។
សម្ភារ:ដកហូតរួមមាន៖
១-ក្រដាសសម្រាប់ដំណេីរការកត់ឆ្នោតវៀតណាមមួយចំនួន។
២-ម៉ាស៉ីនគិតលេខចំនួន០១គ្រឿង។
៣-ម៉ាស៉ីនMobilePrinter ចំនួន០១គ្រឿង។
៤-ប្រាក់រៀលចំនួន១២៣.០០០រៀល (ដប់ពីរម៉ឺនបីពាន់រៀល)។
៥-ប៊ិកខៀលចំនួន០៣ដេីម។
៦-ថេបឡេបម៉ាកMi ពណ៌ទឹកមាស ចំនួន០១គ្រឿង។
បច្ចុប្បន្នអ្នកកត់កន្ទុយលេខឆ្នោតវៀតណាមទាំង២នាក់និងវត្ថុតាងកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕ដោយ៖ជ្រោយពេជ្រ