ភ្នំពេញៈ បុរសម្នាក់ជិះម៉ូតូហុងដាឌ្រីមបត់ត្រលប់ក្រោយមិនប្រយ័ត្នត្រូវម៉ូតូធុនធំមួយគ្រឿងទៀតបុកពេញទំហឹងបណ្តាលឱ្យរងរបួសបាក់ជើងម្ខាង រីឯភាគីម៉ូតូធំវិញលេីកម៉ូតូជិះរត់គេចបាត់ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង១៥នាទីយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ ជិតច្រកចូលទីលានចាក់សំរាមស្ទឹងមានជ័យចាស់ តាមបណ្តោយផ្លូវលេខ២១៧ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃើញបុរសម្នាក់វ័យជាង៦០ឆ្នាំ ជិះម៉ូតូម៉ាក ហុងដាឌ្រីម សេ៊រីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CQ- 9846 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ ២១៧ក្នុងទិសដៅពីកេីតទៅលិច លុះមកដល់ចំណុចកេីតហេតុក៏បានបត់ឆ្វេងត្រលប់ក្រោយវិញ ហើយគាប់ជួនពេលនោះដែរក៏មានបុរសម្នាក់ទៀតបានជិះម៉ូតូធុនធំមិនស្គាល់ម៉ាកនិងស្លាកលេខបោះពួយតាមបណ្ដោយផ្លូវលេខ២១៧ក្នុងទិសដៅបញ្ច្រាសគ្នាពីលិចទៅកើតក្នុងល្បឿនលឿនក៏ជ្រុលទៅបុកម៉ូតូហុងដាឌ្រីម ចំពាក់កណ្ដាលម៉ូតូយ៉ាងពេញទំហឹង បណ្ដាលឱ្យភាគីខាងម៉ូតូហុងដាឌ្រីមរងរបួសបាក់ស្មងជេីងចេញឆ្អឹងមកក្រៅ ហូរឈាមដេកដួលនៅកន្លែងកេីតហេតុ។
ដោយឡែកខាងម៉ូតូធុនធំរងរបួសតិចតួច បានលេីកម៉ូតូជិះរត់គេចបាត់ស្រមោលតែម្តង។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗចំណែកម៉ូតូត្រូវបានសម្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ រង់ចាំបងប្អូនយកឯកសារមកទទួលយកទៅវិញ ៕ ដោយ៖សុខាសែនជ័យ