លោកស្រី ហ៊ុន សុីណាត ត្រូវ​បាន​ព្រះ​មហាក្សត្រ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ ប្រោសព្រះ​រាជ​ទានផ្តល់​គោរម​ងារ​ជន​លោក​ស្រីជា​ឧកញ៉ា

ចែករំលែក៖

ភ្នំពេញ ៖ លោកស្រី ហ៊ុន​ ស៊ីណាត​ ដែលបងប្អូនប្រជាពលរដ្ឋតែងហៅថា​ លោកជំទាវចិត្តធម៌​ ពេលនេះ​ត្រូវ​បាន​ព្រះ​មហាក្សត្រ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ ប្រោសព្រះ​រាជ​ទានផ្តល់​គោរម​ងារ​ជូន​លោក​ជំទាវ​ ជា​ឧកញ៉ា​។ នេះបើយោងតាមព្រះរាជក្រឹត្យ ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន «នគរវត្ត» ទទួលបាននៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣។

សូមបញ្ជាក់ថា ៖ កន្លង​មក​គេ​តែ​ងតែឃើញលោកស្រី ហ៊ុន ស៊ីណាត ស្រឡាញ់យុត្តិធម៌ ជួយសង្គម ឈានដល់ជួយចូលរួមចំណែកជួយដល់ប្រជា​ពលរដ្ឋ​ស្លូត​ត្រង់​ដែល​ទទួល​រង​ការ​គាប​សង្កត់​ពី​សំណាក់​អ្នក​មាន​អំណាច​ និង​អ្នក​មាន​ប្រាក់​ជាដើម ហេីយ​ថ្មី​ៗ​នេះ​ អ្នក​ម្តាយ​ចិត្ត​ធម៌​រូប​នេះ​បាន​ធ្វើអន្តរា​គមន៍​ជួយដោះស្រាយបញ្ហាដែលកើតមាននៅច្រកព្រំដែនឡែម ស្រុកកំរៀង ខេត្តបាត់ដំបង ជុំវិញរឿងរ៉ាវមន្ត្រីនៅច្រកទ្វារមួយនេះបានគាបសង្កត់យកលុយពីពលករ​ខ្មែរ​ដែល​ធ្វេី​ដំណើរទៅធ្វេី​ការ​នៅប្រទេសថៃ ធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីមជ្ឈដ្ឋានបងប្អូនប្រជាពលរដ្ឋ។

លោកស្រី ហ៊ុន ស៊ីណាត ដែល ពលរដ្ឋខ្មែរ​គោរពស្រលាញ់ និងតែងហៅលោកស្រីថា « លោកជំទាវចិត្តធម៌ » បានមានប្រសាសន៍ថា រឿងរ៉ាវយកលុយពីពលករខ្មែរនៅច្រកឡែមនេះ គឺរូបលោកស្រីទទួលបានព័ត៌មានផ្ទាល់ពីប្រជាពលរដ្ឋ ដែលប្រជាពលរដ្ឋបានឆាតមក​ឱ្យខ្ញុំជម្រាបជូនដល់ថ្នាក់លើផង តើរឿងនេះវាយ៉ាងណាដែរ? » ។

ក្រោយពេលលោកស្រី ហ៊ុន​ ស៊ីណាត​ ដែលពលរដ្ឋខ្មែរ​គោរពស្រលាញ់និងតែងហៅលោកជំទាវថា « លោកជំទាវចិត្តធម៌ » បាន​ស្នេី​ចំៗទៅអភិបាលខេត្តបាត់ដំបង លោក សុខ លូ ឱ្យពិនិត្យរឿងរ៉ាវជញ្ជក់ឈាមយកលុយពលករខ្មែរ​នៅ​ច្រក ឡែម ឃើញមានបងប្អូនអ្នកប្រេី​ប្រាស់បណ្តាញសង្គមជាច្រើនបានចូលមកបញ្ចេញយោល់ អរគុណដល់​លោកស្រី ហ៊ុន ស៊ីណាត ដែលបានជួយអន្តរាគមន៍ជួយ​ពល​ករ​កម្ពុជា​ ។

...

លោកស្រី ហ៊ុន សុីណាត ហ៊ាននិយាយត្រង់ ចំៗចំពោះមន្ត្រីណា បំពេញការងារមិនប្រក្រតី បំពានប្រជាពលរដ្ឋ ចង់អោយមានយុត្តិធម៌សង្គម ៕ ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print