ភ្នំពេញ ៖ លោកស្រី ហ៊ុន ស៊ីណាត ដែលបងប្អូនប្រជាពលរដ្ឋតែងហៅថា លោកជំទាវចិត្តធម៌ ពេលនេះត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទានផ្តល់គោរមងារជូនលោកជំទាវ ជាឧកញ៉ា។ នេះបើយោងតាមព្រះរាជក្រឹត្យ ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន «នគរវត្ត» ទទួលបាននៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣។
សូមបញ្ជាក់ថា ៖ កន្លងមកគេតែងតែឃើញលោកស្រី ហ៊ុន ស៊ីណាត ស្រឡាញ់យុត្តិធម៌ ជួយសង្គម ឈានដល់ជួយចូលរួមចំណែកជួយដល់ប្រជាពលរដ្ឋស្លូតត្រង់ដែលទទួលរងការគាបសង្កត់ពីសំណាក់អ្នកមានអំណាច និងអ្នកមានប្រាក់ជាដើម ហេីយថ្មីៗនេះ អ្នកម្តាយចិត្តធម៌រូបនេះបានធ្វើអន្តរាគមន៍ជួយដោះស្រាយបញ្ហាដែលកើតមាននៅច្រកព្រំដែនឡែម ស្រុកកំរៀង ខេត្តបាត់ដំបង ជុំវិញរឿងរ៉ាវមន្ត្រីនៅច្រកទ្វារមួយនេះបានគាបសង្កត់យកលុយពីពលករខ្មែរដែលធ្វេីដំណើរទៅធ្វេីការនៅប្រទេសថៃ ធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីមជ្ឈដ្ឋានបងប្អូនប្រជាពលរដ្ឋ។
លោកស្រី ហ៊ុន ស៊ីណាត ដែល ពលរដ្ឋខ្មែរគោរពស្រលាញ់ និងតែងហៅលោកស្រីថា « លោកជំទាវចិត្តធម៌ » បានមានប្រសាសន៍ថា រឿងរ៉ាវយកលុយពីពលករខ្មែរនៅច្រកឡែមនេះ គឺរូបលោកស្រីទទួលបានព័ត៌មានផ្ទាល់ពីប្រជាពលរដ្ឋ ដែលប្រជាពលរដ្ឋបានឆាតមកឱ្យខ្ញុំជម្រាបជូនដល់ថ្នាក់លើផង តើរឿងនេះវាយ៉ាងណាដែរ? » ។
ក្រោយពេលលោកស្រី ហ៊ុន ស៊ីណាត ដែលពលរដ្ឋខ្មែរគោរពស្រលាញ់និងតែងហៅលោកជំទាវថា « លោកជំទាវចិត្តធម៌ » បានស្នេីចំៗទៅអភិបាលខេត្តបាត់ដំបង លោក សុខ លូ ឱ្យពិនិត្យរឿងរ៉ាវជញ្ជក់ឈាមយកលុយពលករខ្មែរនៅច្រក ឡែម ឃើញមានបងប្អូនអ្នកប្រេីប្រាស់បណ្តាញសង្គមជាច្រើនបានចូលមកបញ្ចេញយោល់ អរគុណដល់លោកស្រី ហ៊ុន ស៊ីណាត ដែលបានជួយអន្តរាគមន៍ជួយពលករកម្ពុជា ។
លោកស្រី ហ៊ុន សុីណាត ហ៊ាននិយាយត្រង់ ចំៗចំពោះមន្ត្រីណា បំពេញការងារមិនប្រក្រតី បំពានប្រជាពលរដ្ឋ ចង់អោយមានយុត្តិធម៌សង្គម ៕ ដោយ : សហការី