ព័ត៌មានបឋម៖ ពលរដ្ឋ១១នាក់នៅឃុំ ប្រឡាយមាសពុលអាហារក្រោយពីនាំគ្នាបរិភោគមីឆាលក់នៅតាមភូមិ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖  ប្រជាពលរដ្ឋប្រមាណជា១១នាក់ត្រូវបានបញ្ជូនមកសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង បន្ទាប់ពីមានអាការ:ក្អួតចង្អោរជាបន្តបន្ទាប់ ក្រោយពីបានទទួលទាន មីឆាដែលលក់នៅតាមភូមិ  ។ ហេតុការណ៍ពុលអាហារនេះបានកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅភូមិក្រងផ្តិល ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

បើតាមការសន្និដ្ឋានបឋមរបស់ក្រុមគ្រូពេទ្យបានអោយដឹងថា ករណីពុលអាហារនេះអាចបណ្តាលមកពីសរសៃមី ព្រោះថាបើសិនបើជាការពុលដោយមេរោគគឺមានរយៈពេលយូរជាងនេះ ប៉ុន្តែនេះក្រោយពីបរិភោគតែជាងកន្លះម៉ោងតែប៉ុណ្ណោះបង្កឱ្យប្រជាពលរដ្ឋពុល៕ ដោយ៖ចន្ថា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print