លោក នុត ពុធដារ៉ា សំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ និងពិនិត្យ​មើលការស្រង់ស្ថិតិប្រជាពលរដ្ឋក្នុងភូមិម័ល សង្កាត់ដង្កោ

ចែករំលែក៖

ភ្នំពេញ៖ ​ព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ បានចុះសំណេះសំណាល​សួរសុខទុក្ខប្រជាពលរដ្ឋ ដើម្បីសាកសួរអំពីបញ្ហា កង្វល់ និងសំណូមពរផ្សេង​ៗ ពីប្រជាពលរដ្ឋដោយផ្ទាល់នៅមូលដ្ឋានដើម្បីដោះស្រាយ និងឆ្លើយតបឲ្យចំបញ្ហាជូនពួកគាត់ និងពិនិត្យមើលការស្រង់ស្ថិតិប្រជាពលរដ្ឋ នៅក្នុងភូមិ​ម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។ ​

...

​លោកអភិបាលខណ្ឌ បានធ្វើការផ្តាំផ្ញើដល់មន្ត្រីដែលទទួលបន្ទុកការងារស្រង់ស្ថិតិប្រជាពលរដ្ឋ ឲ្យបំពេញការងាររបស់ខ្លួនឲ្យបានទាន់ពេលវេលា តាមអនុសាសន៍ណែនាំរបស់លោក​អភិបាលរាជធានីភ្នំពេញ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការរៀបចំផែនការអភិវឌ្ឍ គ្រប់គ្រងស្ថិតិ និងការងារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋានផងដែរ។ លោកអភិបាលក៏សំណូមពរឲ្យ​ប្រជាពលរដ្ឋចូលរួមសហការឲ្យបានល្អប្រសើរ ដើម្បីជួយសម្រួលដល់ការស្រង់ស្ថិតិនេះឲ្យបាន​ឆាប់រហ័សផងដែរ។

សូមបញ្ជាក់ថា៖  រដ្ឋបាលខណ្ឌដង្កោ ចុះអនុវត្តយុទ្ធនាការធ្វើបច្ចុប្បន្នភាពស្ថិតិការស្នាក់នៅរបស់ប្រជាពលរដ្ឋ គឺដើម្បីជំរុញការផ្តល់សេវាតម្រូវការ ដូចជាឯកសារបញ្ជាក់អត្តសញ្ញាណ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលមានរយៈពេល៧៨ថ្ងៃ តាមការណែនាំ  របស់់សាលារាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥ ខែមិថុនា រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ ហើយយុទ្ធនាការនេះ នឹងចាប់ផ្តើមធ្វើព្រមៗគ្នា នៅតាមបណ្តាភូមិទាំង៨៧ ក្នុងសង្កាត់ទាំង១៣ របស់ខណ្ឌដង្កោ។

រហូតមកដល់បច្ចុប្បន្ននេះ ចាប់ពីថ្ងៃទី១៥ ខែមិថុនា កន្លងមក រដ្ឋបាលខណ្ឌបានធ្វើការ​ស្រង់ស្ថិតិប្រជាពលរដ្ឋ នៅក្នុងសង្កាត់ទាំង១៣ បានចំនួន ៤,៣៨០គ្រួសារ និងមនុស្សចំនួន ១៩,១៧៩នាក់ ក្នុងនោះ ប្រុស ៩,៤៥៨នាក់៕

IMG_1232

IMG_1270

IMG_1271

IMG_1272

ដោយ៖ ជីម ភារ៉ា ដង្កោ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print