Updated ៖ សម្តេចតេជោ ហ៊ុន សែន បានទទួលបដិសណ្ឋារកិច្ចផ្លូវការជូន លោកថោងលូន ស៊ីស៊ូលីដ ( Thongloun Sisoulith ) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅវិមានសន្តិភាព

ចែករំលែក៖

ភ្នំពេញ៖​ នៅព្រឹកថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានទទួលបដិសណ្ឋារកិច្ចផ្លូវការជូន លោក ថោងលូន ស៊ីស៊ូលីដ ( Thongloun Sisoulith ) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

...

ក្រយពីបានបានចូលកាន់តំណែងជាង២ខែកន្លងទៅនេះ ឯកឧត្តម Thongloun Sisoulith បានមកទស្សនៈកិច្ចកម្ពុជាជាប្រទេសដំបូងគេ ។ ដំណើរទស្សនកិច្ចនេះ គឺឆ្លុះបញ្ចាំងពីការគោរព និងការយកចិត្តទុកដាក់មកលើប្រទេសដែលមានព្រំប្រទល់ជាប់ភូមិផងរបងជាមួយគ្នា។

នាយករដ្ឋមន្រ្តីឡាវអបអរសាទចំពោះសកម្មភាពនិងសហប្រតិបត្តិការធ្វើរួមគ្នាកន្លងមក ជាពិសេសក្នុងការអបអរសាទរខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ លោកនាយករដ្ឋមន្រ្តីមានសេចក្តីរីករាយ ចំពោះទំនាក់ទំនងខាងពាណិជ្ជកម្មទេសចរណ៍ ជាពិសេសផ្នែកសន្តិសុខរវាងប្រទេសទាំងពីរ។ ឯកឧត្តម បានបន្តថាក្រសួងសន្តិសុខ និងក្រសួងការពារជាតិ ក៏ដូចជាក្រសួងមហាផ្ទៃកម្ពុជា បានសហការគ្នាជាប្រចាំដើម្បីប្រយុទ្ធប្រឆាំងអំពើភេរវកម្មអំពើរត់ពន្ធឆ្លងដែនការជួញដូរខុសច្បាប់និងការកាប់បំផ្លាញព្រៃឈើ។

លោកនាយករដ្ឋមន្ត្រីលាវ ពេញចិត្តចំពោះការផ្លាស់ប្តូរទស្សនៈកិច្ចរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និងប្រព័ន្ធយន្តការដែលមានស្រាប់ដែលកំពុងប្រព្រឹត្តទៅយ៉ាងសកម្ម ដើម្បីជុំរុញការអនុវត្តកិច្ចសន្យា និង MOU ដែលបានចុះហត្ថលេខារួចជាស្រេចមកហើយ រួមជាមួយយន្តការផ្សេងៗទៀត ដើម្បីគាំទ្រជំរុញកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរអោយបានកាន់តែស៊ីជម្រៅថែមទៀត។

ឯកឧត្តម ស្នើអោយមានការបន្តកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរអោយកាន់តែខ្លាំងបន្ថែមទៀត ទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ ព្រមទាំងជំរុញការផ្លាស់ប្តូរដំណើរទស្សនកិច្ចថ្នាក់ដឹកនាំ និងប្រជាជន។ ឯកឧត្តម ក៏បានជុំរុញអោយមានការវិនិយោគ ទេសចរណ៍ និងសេដ្ឋកិច្ច រវាងប្រទេសទាំងពីរ តាមសក្ដានុពលរបស់ប្រទេសទាំងពីរ។ កម្ពុជាលាវ ជុំរុញអោយមានការដោះស្រាយបញ្ហាព្រំដែន អោយបានឆាប់រហ័ស រួមទាំងការស្នើអោយមានការបើកច្រកព្រំដែនបន្ថែមទៀតផងដែរ។

សម្តេចតេជោ ហ៊ុន សែន សោមនស្សរីករាយ និងគាំទ្រចំពោះអ្វីដែល លោក ស៊ីស៊ូលីត បានលើកឡើងពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ក៏ដូចជាសកម្មភាព ដែលបានធ្វើកន្លងមក ដើម្បីជំរុញកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ។

សម្តេចតេជោ ពេញចិត្តផងដែរ ចំពោះការដឹកនាំដោយផ្ទាល់របស់ឯកឧត្តម ស៊ីស៊ូលីត ដែលបានដឹកនាំក្រុមបាល់ទាត់ All Stars របស់ឡាវ មកប្រកួតនៅកម្ពុជាកាលពីពេលកន្លងមក គឺបានឆ្លុះបញ្ចាំងពីទំនាក់ទំនងនិងមិត្តភាពល្អរវាងប្រទេសទាំងពីរ។

ទន្ទឹមនឹងនោះ សម្តេចតេជោ និងលោកនាយករដ្ឋមន្រ្តីលាវ បានឯកភាពក្នុងការបើកច្រកថ្មីបន្ថែម ទៀតដើម្បីបង្កលក្ខណៈអោយប្រជាជនដែលរស់នៅតាមព្រំដែនអាចធ្វើដំណើរឆ្លងកាត់ទៅវិញទៅមក និងដើម្បីជួយលើកស្ទួយពាណិជ្ជកម្ម និងទេសចរណ៍ នៅតាមព្រំដែនរវាងប្រទេសទាំងពីរទៀតផង។ ប្រទេសទាំងពីរក៏នឹងបើកកុងស៊ុលនៅខេត្ត ស្ទឹងត្រែង និង ខេត្ត ចំប៉ាសាក់ ដើម្បីសម្រួលដល់ការចេញចូលនៃប្រជាជននៃប្រទេសទាំងពីរផងដែរ។

នៅល្ងាចនេះ សម្តេចតេជោ ហ៊ុន សែន នឹងរៀបចំអាហារពេលល្ងាចទទួល លោកនាយករដ្ឋមន្រ្តីនៃប្រទេសលាវផងដែរ៕​

image

image

image

image

image

image

image

image

image

image

image

image

image

image

ដោយ៖​ សុខ​ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print