ខេត្តតាកែវ៖ ក្មេងស្រីអាយុ៥ឆ្នាំម្នាក់
ខណៈដេីរឆ្លងផ្លូវត្រូវបានម៉ូតូហុងដាឌ្រីមមួយគ្រឿងបេីកបរដោយបុរសម្នាក់ធ្វេីដំណេីរក្នុងល្បឿនលឿនមិនប្រយ័ត្នជ្រុលទទៅបុកទាំងកំរោលបណ្តាលឱ្យរងរបួសធ្ងន់ស្រាំលលាដ៍ក្បាលកាលពីព្រឹក ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ នៅផ្លូវបេតុង ភូមិត្រពាំងត្រយឹង ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ហេីយជនបង្កបានជិះម៉ូតូគេចខ្លួនបាត់ក្រោយដឹកក្មេងរងគ្រោះទៅដល់មន្ទីរពេទ្យ រហូតមកដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣នេះហើយមិនទាន់ចូលខ្លួនមកដោះស្រាយទៀត ឪពុកម្តាយក្មេងស្រីរងគ្រោះស្នើដល់សមត្ថកិច្ចពាក់ព័ន្ធមេត្តាជួយស្រាវជ្រាវផងខណៈស្គាល់ទាំងមុខមាត់និងស្លាកលេខម៉ូតូហើយនោះ។
បេីតាមសម្តីលោក ធុល អូន ជាឪពុកក្មេងស្រីរងគ្រោះបានឱ្យដឹងថា មុនពេលកេីតហេតុកូនស្រីរបស់គាត់បានដេីរសសៀរតាមចិញ្ចេីមផ្លូវមកពីរកទិញនំហូបខណៈមកដល់ចំណុចកេីតហេតុក៏ដេីរឆ្លងផ្លូវបំណងទៅផ្ទះ ភ្លាមនោះស្រាប់តែមានបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1JI -2331 ធ្វេីដំណេីរក្នុងទិសដៅពីលិចទៅកេីតយ៉ាងលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុកទាំងកំរោលបណ្តាលឱ្យក្មេងស្រីរងរបួសធ្ងន់ ចំណែកបុរសខាងលេីរងរបួសស្រាល។
បន្ទាប់មកពលរដ្ឋបានធ្វេីការឃាត់ខ្លួនបុរសខាងលេីបានភ្លាមៗ និងបញ្ជូនក្មេងស្រីរងគ្រោះទៅមន្ទីរពេទ្យបង្អែកស្រុកបាទីដោយម៉ូតូរបស់បុរសខាងលេី។
ប្រភពដដែលបានបន្តថា ខណៈដឹកទៅដល់មន្ទីរពេទ្យរវល់តែមេីលកូនជាឱកាសល្អបុរសបង្កបានគេចខ្លួនបាត់។ ចំពោះស្ថានភាពក្មេងស្រីមានសភាពស្រាំលលាដ៍ក្បាល។
ក្រោយកេីតហេតុឪពុកក្មេងរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលស្រុកបាទីដេីម្បីសុំឱ្យសមត្ថកិច្ចជួយស្រាវជ្រាវតាមចាប់ជនបង្កមកដោះស្រាយតាមច្បាប់ តែរហូតមកដល់ពេលនេះ១០ថ្ងៃមកហេីយនៅមិនទាន់រកឃេីញជនបង្កនៅឡេីងទេ។ ពលរដ្ឋសង្ឃឹមថា កម្លាំងសមត្ថកិច្ចស្រុកបាទីនឹងស្រាវជ្រាវនាំខ្លួនជនបង្កយកមកដោះស្រាវឆាប់ៗនេះ៕ដោយ៖សុខាសែនជ័យ