ជនរងគ្រោះស្នើដល់សមត្ថកិច្ចស្រុកបាទីជួយស្រាវជ្រាវរកជនបង្កជិះម៉ូតូបុកក្មេងស្រីអាយុ៥ឆ្នាំម្នាក់ស្រាំលលាដ៍ក្បាលមកដោះស្រាយតាមច្បាប់

ចែករំលែក៖

ខេត្តតាកែវ៖​ ក្មេងស្រីអាយុ៥ឆ្នាំម្នាក់

ខណៈដេីរឆ្លងផ្លូវត្រូវបានម៉ូតូហុងដាឌ្រីមមួយគ្រឿងបេីកបរដោយបុរសម្នាក់ធ្វេីដំណេីរក្នុងល្បឿនលឿនមិនប្រយ័ត្នជ្រុលទទៅបុកទាំងកំរោលបណ្តាលឱ្យរងរបួសធ្ងន់ស្រាំលលាដ៍ក្បាលកាលពីព្រឹក​ ថ្ងៃទី៦​ ខែកក្កដា​ ឆ្នាំ២០២៣​ នៅផ្លូវបេតុង​ ភូមិត្រពាំងត្រយឹង​ ឃុំចំបក់​ ស្រុកបាទី​ ខេត្តតាកែវ​ ហេីយជនបង្កបានជិះម៉ូតូគេចខ្លួនបាត់ក្រោយដឹកក្មេងរងគ្រោះទៅដល់មន្ទីរពេទ្យ រហូតមកដល់ថ្ងៃទី១៧​ ខែកក្កដា​ ឆ្នាំ២០២៣នេះហើយមិនទាន់ចូលខ្លួនមកដោះស្រាយទៀត ឪពុកម្តាយក្មេងស្រីរងគ្រោះស្នើដល់សមត្ថកិច្ចពាក់ព័ន្ធមេត្តាជួយស្រាវជ្រាវផងខណៈស្គាល់ទាំងមុខមាត់និងស្លាកលេខម៉ូតូហើយនោះ។

បេីតាមសម្តីលោក​ ធុល​ អូន​ ជាឪពុកក្មេងស្រីរងគ្រោះបានឱ្យដឹងថា​ មុនពេលកេីតហេតុកូនស្រីរបស់គាត់បានដេីរសសៀរតាមចិញ្ចេីមផ្លូវមកពីរកទិញនំហូបខណៈមកដល់ចំណុចកេីតហេតុក៏ដេីរឆ្លងផ្លូវបំណងទៅផ្ទះ ភ្លាមនោះស្រាប់តែមានបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីម​ ពណ៌ខ្មៅ​  ពាក់ស្លាកលេខភ្នំពេញ1JI -2331 ធ្វេីដំណេីរក្នុងទិសដៅពីលិចទៅកេីតយ៉ាងលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុកទាំងកំរោលបណ្តាលឱ្យក្មេងស្រីរងរបួសធ្ងន់ ចំណែកបុរសខាងលេីរងរបួសស្រាល។
បន្ទាប់មកពលរដ្ឋបានធ្វេីការឃាត់ខ្លួនបុរសខាងលេីបានភ្លាមៗ​ និងបញ្ជូនក្មេងស្រីរងគ្រោះទៅមន្ទីរពេទ្យបង្អែកស្រុកបាទីដោយម៉ូតូរបស់បុរសខាងលេី។

...

ប្រភពដដែលបានបន្តថា​ ខណៈដឹកទៅដល់មន្ទីរពេទ្យរវល់តែមេីលកូនជាឱកាសល្អបុរសបង្កបានគេចខ្លួនបាត់។ ចំពោះស្ថានភាពក្មេងស្រីមានសភាពស្រាំលលាដ៍ក្បាល។
ក្រោយកេីតហេតុឪពុកក្មេងរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលស្រុកបាទីដេីម្បីសុំឱ្យសមត្ថកិច្ចជួយស្រាវជ្រាវតាមចាប់ជនបង្កមកដោះស្រាយតាមច្បាប់​ តែរហូតមកដល់ពេលនេះ១០ថ្ងៃមកហេីយនៅមិនទាន់រកឃេីញជនបង្កនៅឡេីងទេ​។ ពលរដ្ឋសង្ឃឹមថា​ កម្លាំងសមត្ថកិច្ចស្រុកបាទីនឹងស្រាវជ្រាវនាំខ្លួនជនបង្កយកមកដោះស្រាវឆាប់ៗនេះ៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print