សម្ព័ន្ធគណបក្សចំនួន៨នៅក្នុងប្រទេសថៃត្រូវបានគេរំពឹងថានឹងបើកកិច្ចប្រជុំជាក្រុមនៅថ្ងៃទី 17 ខែកក្កដាដើម្បីពិភាក្សាអំពីទិសដៅបន្ទាប់របស់ពួកគេ មុនពេលរដ្ឋសភានៃប្រទេសនេះធ្វើការបោះឆ្នោតជុំទីពីរសម្រាប់នាយករដ្ឋមន្ត្រី។
យោងតាមប្រភពពីកាសែតបាងកកប៉ុស្តិ៍ កិច្ចប្រជុំដំបូងត្រូវបានគ្រោងធ្វើនៅថ្ងៃទី 18 ខែកក្កដា ប៉ុន្តែនឹងធ្វើឡើងនៅពេលក្រោយនៅថ្ងៃនេះ ខណៈដែលភាគីជាច្រើននៅក្នុងផែនការចម្រុះនឹងជួបប្រជុំផ្ទៃក្នុងនៅថ្ងៃបន្ទាប់។
ប្រភពបានបន្តថា ប្រសិនបើមេដឹកនាំគណបក្សរីកចម្រើន (MFP) Pita Limjaroenrat ដែលជាបេក្ខជនសម្រាប់តំណែងនាយករដ្ឋមន្ត្រីបន្តបរាជ័យក្នុងការទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ក្នុងការបោះឆ្នោតជុំទីពីរនៅថ្ងៃទី19 ខែកក្កដានោះ គណបក្សភឿថៃអាចអនុញ្ញាតបង្កើតរដ្ឋាភិបាលថ្មី។ គណបក្សភឿថៃ ដែលជាគណបក្សជាប់ចំណាត់ថ្នាក់ទីពីរក្នុងការបោះឆ្នោតសភាជាន់ទាបកាលពីខែឧសភា បានចូលរួមជាមួយគណបក្សរីកចម្រើន និងគណបក្សចំនួនប្រាំមួយផ្សេងទៀតដើម្បីបង្កើតក្រុមចម្រុះ។
មុននេះ នៅក្នុងវីដេអូមួយដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃទី 14 ខែកក្កដា លោក Pita បាននិយាយថា លោកនឹងអនុញ្ញាតឱ្យគណបក្សភឿថៃនាំមុខក្នុងការបង្កើតរដ្ឋាភិបាល ប្រសិនបើលោកមិនទទួលបានការគាំទ្រគ្រប់គ្រាន់ក្នុងរដ្ឋសភាដើម្បីក្លាយជានាយករដ្ឋមន្ត្រីនាពេលខាងមុខការបោះឆ្នោតជុំបន្ទាប់។
នៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃទី 16 ខែកក្កដា អគ្គលេខាធិការគណបក្សភឿថៃ លោក Phumtham Wechayachai បាននិយាយថា គណបក្សអាចតែងតាំងបេក្ខជនរបស់ខ្លួនសម្រាប់ការបោះឆ្នោត ប្រសិនបើគណបក្សចំនួនប្រាំពីរដែលនៅសល់ក្នុងសម្ព័ន្ធ “ផ្តល់ភ្លើងខៀវ”៕ ដោយធីរីណា
រូបថត: Bangkok Post