ទណ្ឌិត សម រង្ស៉ី និងមេដឹកនាំក្រុមជ្រុលនិយម ១៦នាក់ទៀត ត្រូវបានពិន័យប្រាក់ ១០ទៅ២០លានរៀល, លុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះបោះឆ្នោតពី២០-២៥ឆ្នាំ

ចែករំលែក៖

ភ្នំពេញ ៖ ទណ្ឌិត សម រង្ស៉ី រួមទាំងមេដឹកនាំក្រុមប្រឆាំងជ្រុលនិយម១៦នាក់ផ្សេងទៀត នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣នេះ ត្រូវបាន គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​រាជធានីភ្នំពេញ (PEC) ពិន័យប្រាក់ពី១០ ទៅ ២០លានរៀល និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះបោះឆ្នោតពី២០-២៥ឆ្នាំ។

យោងតាម សម្រង់សេចក្តីសម្រេច(ទ.១២០៣) របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) សម្រេច: 

១- ទទួលពាក្យបណ្ដឹងរបស់លោក វិច សុវាចា ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ ដែល គណៈកម្មការរៀបចំការបោះឆ្នោត រាជធានីភ្នំពេញ បានទទួលនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ ទុកជាត្រឹមត្រូវតាមទម្រង់ច្បាប់ និងគតិច្បាប់។ 

២. ពិន័យជាប្រាក់ក្នុងម្នាក់ៗចំនួន ១០.០០០.០០០ (ដប់លាន) រៀល ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះឈ្មោះដូចខាងក្រោម ៖

– ឈ្មោះ សោ ចាន់ដេត ភេទប្រុស កើតថ្ងៃទី០៥ ខែឧសភា ឆ្នាំ១៩៧០

– ឈ្មោះ គង់ សភា ភេទប្រុស កើតថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩៧៤ 

– ឈ្មោះ ហេង ដាណារ៉ូ ភេទប្រុស កើតថ្ងៃទី២៦ ខែកក្កដា ឆ្នាំ១៩៧២

៣- លុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតក្នុងម្នាក់ៗ សម្រាប់រយៈពេល ២០(ម្ភៃ) ឆ្នាំ ចំពោះឈ្មោះដូចខាងក្រោម ៖

– ឈ្មោះ សោ ចាន់ដេត ភេទប្រុស កើតថ្ងៃទី០៥ ខែឧសភា ឆ្នាំ១៩៧០ 

– ឈ្មោះ គង់ សភា ភេទប្រុស កើតថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩៧៤

 • ឈ្មោះ ហេង ដាណារ៉ូ ភេទប្រុស កើតថ្ងៃទី២៦ ខែកក្កដា ឆ្នាំ១៩៧២

៤- សេចក្តីសម្រេចនេះ ជំនុំជម្រះ និងប្រកាសជាសាធារណៈ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ចំពោះមុខដើមបណ្តឹង និង កំបាំងមុខចុងចម្លើយ តែចាត់ទុកជាចំពោះមុខ និងបើកផ្លូវតភ៌ ទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត តាមកំណត់ច្បាប់ ។

សូមអាននូវខ្លឹម សម្រង់សេចក្តីសម្រេច  របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) សម្រេច នីមួយៗ ដូចខាងក្រោមទាំងស្រុង ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print