ករណីបង្កចលាចលដល់ការបោះឆ្នោត ៖ សមត្ថកិច្ចចាប់ឃាត់ខ្លួន​សមាជិកគណបក្សភ្លើងទៀន ចំនួន២នាក់បន្ថែមទៀត ! ប្រទេសមានច្បាប់ …ត្រូវតែអនុវត្តច្បាប់

ចែករំលែក៖

ភ្នំពេញៈ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនសមាជិកគណបក្សភ្លើងទៀន ចំនួន២នាក់បន្ថែមទៀត តាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់​ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០០២៣ នេះ ពាក់ព័ន្ធនឹងករណីបង្កចលាចលដល់ការបោះឆ្នោត។ នេះបើយោងតាមដីកាបង្គាប់ឲ្យនាំខ្លួនចេញដោយលោក យី សុខវួច ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។

មនុស្សទាំងពីរនាក់ដែលឃាត់ខ្លួនមានដូចជា ៖ 

ទី១.ឈ្មោះ វង រុន្នី ភេទស្រី ជាប្រធានចលនាស្ត្រីថ្នាក់ជាតិគណបក្សភ្លើងទៀន ។

និងទី២. ឈ្មោះ អេង ស្រូយ ភេទប្រុស នៅខេត្តតាកែវ។

ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់លើឈ្មោះ វង រុន្នី និងឈ្មោះ អេង ស្រូយ ពីបទបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម (បង្កចលាចលដល់ការបោះឆ្នោត) ។ 

ពួកគេប្រព្រឹត្ត ពីបទ ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម (បង្កចលាចលដល់ការបោះឆ្នោត) ប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត ក្នុងឆ្នាំ២០២៣ និងពេល បន្តបន្ទាប់ បទល្មើសព្រហ្មទណ្ឌដែល មានចែងឲ្យផ្តន្ទាទោសតាមបញ្ញតិមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រម ព្រហ្មទណ្ឌ។

ហេតុដូច្នេះ ចៅក្រមស៊ើបសួរ សម្រេច បង្គាប់មកកងកម្លាំងសាធារណៈ ឱ្យចាប់ និងនាំខ្លួនឈ្មោះខាងលើនេះមកប្រគល់ជូនសាលាដំបូង រាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់។ 

ដីកាបង្គាប់នេះមានអានុភាព គិតចាប់ពីថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០២៣ ដល់ថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០២៣៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print