លោកស្រី ម៉ែន សំអន ៖ ថ្វីត្បិតតែវិស័យកិច្ចការនារីមានការរីកចម្រើន ក៏ប៉ុន្ដែស្ដ្រីជាថ្នាក់ដឹកនាំ នូវតែជួបបញ្ហាប្រឈមនៅឡើយ

ចែករំលែក៖

ភ្នំពេញ៖ បច្ចុប្បន្នថ្វីត្បិតតែវិស័យ កិច្ចការនារី មានការរីកចំរើនក្តី ក៏ប៉ុន្តែស្ត្រី ជាថ្នាក់ដឹនាំនៅតែជួបបញ្ហាប្រឈមនៅឡើយ ដូចជាការ មាក់ ងាយពីបុរស ពីអ្នកមានអំណាច អំពើ, ការបោកបញ្ឆោត ការរើស អើង, ភាពក្រីក្រ និងសុខភាពទន់ ខ្សោយជាដើម ។

...
នេះបើតាមការបញ្ជាក់ឲ្យ ដឹងពីលោក ស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅរសៀលថ្ងៃទី ២៦ មិថុនា ឆ្នាំ ២០១៦ ខណៈ លោកស្រីចូលរួម ជាអធិបតីក្នុងពិធីជូបសំណេះសំណាលជាមួយ ថា្នក់ដឹកនាំ សមាជិកសមាគមនារីកម្ពុជា ដើម្បីសន្ដិភាព និងអភិវឌ្ឍន៍មកពី២៤ខេត្ដ រាជធានី ប្រមាណ ៩៥នាក់ នៅភោជនីយដ្ឋានសូរិយា ។

លោកស្រីម៉ែន សំអន បានបញ្ជាក់ថា ៖ បច្ចុប្បន្ន ការងារស្រ្ដី ក្នុងវិស័យនយោបាយ និងកិច្ចការនារី គឺបានតួនាទីដ៍ សំខាន់ណាស់ ព្រោះនារី បានបំពេញ និងបញ្រ្ជាប់ ទៅដល់ស្រ្ដីនៅមូលដ្ឋាន ដោយភ្ជាប់ នូវខ្លឹមសារ គ្រោះថ្នាក់ អំពីការរំ លោភបំពានផ្លូវភេទ ,អំពើហឹង្សាលើស្ត្រី ការជួញដូរផ្លូវភេទ, ការបោកបញ្ឆោត, ការរើស អើង, ភាពក្រីក្រ និងសុខភាពទាំងអស់នេះ គឺដោយសារមូលហេតុមួយចំនួនដូចជា កង្វះការយល់ដឹងពីតម្លៃរបស់ស្ត្រី ការរើសអើងរបស់មនុស្សខ្លះក្នុងសង្គម ការភ្លើតភ្លើន ទៅតាមសម្ភារៈនិយម ការ វិវឌ្ឍ ផ្នែកសេដ្ឋកិច្ច និងសង្គមនៅលើពិភព លោក និងនៅកម្ពុជា ការកើនឡើងនៃទេសន្តប្រវេសន៍ឆ្លងដែន ការកើនឡើងនៃសេវាកម្មទេសចរណ៍ ជាពិសេស ក្នុងវិស័យឧស្សាហកម្មកំសាន្ត ការប្រើខុសទិសដៅ នៃបច្ចេកវិទ្យាទំនើប ដូចជាទូរស័ព្ទ អីុនធើណេត និងបណ្តាញសង្គមទំនើប ដូចជាហ្វេសបុគជាដើម ដែលអាច ឲ្យប៉ះពាល់ទៅលើសេចក្តីថ្លៃថ្នូរ កិត្តិយសនិងតម្លៃរបស់ស្រ្តីខ្មែរ ក្នុងគ្រួសារ ក្នុងសង្គម និងប្រទេសជាតិ ដែលតម្រូវឲ្យ យើងរួមគ្នាប្រឹង ប្រែងចាត់វិធានការរកដំណោះស្រាយ ឲ្យបានទាន់ពេលវេលា តាមគ្រប់រូបភាព។

លោកស្រីបានបន្ដថា៖ បញ្ហាទាំងអស់នេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្ដេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ដ្រី កំពុងដាក់ ចេញនូវវិធានការ ជាក់លាក់ មួយចំនួន ដើម្បីលើក កម្ពស់ សមភាពយេនឌ័រ ដូចជា ការតែងតាំងស្ដ្រីជា អភិបាលរង រាជធានី ,ខេត្ដ ,ក្រុង, ស្រុក,ខណ្ឌ ការតែងតាំង ឲ្យមានស្រ្ដីជាថ្នាក់ ដឹកនាំ ក្នុងកងកម្លាំងប្រដាប់អាវុធ គ្រប់ កម្រិត ការតែងតាំង និងបង្កើនឲ្យមានស្ដ្រីជថ្នាក់ដឹកនាំ ក្នុងសេចក្ដីសម្រេច នៅតាមក្រសួង ស្ថាប័ន និង អង្គភាព នានា និងសេចក្ដីណែនាំ ក្នុងការលើក កម្ពស់ សមភាព យេនឌ័រ និងបង្កើនភាពអង្គអាចដល់ស្ដ្រី គ្រប់ក្រសួងស្ថាប័ន ត្រូវបង្កលក្ខណៈ ជ្រើសរើសប្រលងមន្ដ្រីរាជការឲ្យចូលបម្រើការងារ ត្រូវមានស្រ្ដី ឲ្យបាន២០ ទៅ៥០ ភាគរយ មិនតែប៉ុណ្ណោះរាជរដ្ឋាភិបាល បាន ពន្យា អាយុមន្រ្ដី ដែលជាស្រ្ដីឲ្យចូលនិវត្ដន៍ ដល់អាយុ៦០ ឆ្នាំផងដែរ ។

លោកស្រី ម៉ក់វណ្ណសុីថា អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ បច្ចុប្បន្នស្រ្ដី នៅមានតែមានបញ្ហាប្រឈម និងជួបនូវឧបសគ្គមួយចំនួន ដូចជា ឥរិយាបថសង្គម នៅតែរើស អើងលើស្ដ្រី ការទទួលបានការសិក្សា អប់រំខ្ពស់នៅមានកំរិត ការងារ នយោបាយ និងការងារទទួលខុសត្រូវ ក្នុងគ្រួសារ កង្វះខាត ក្នុងការដាក់បេក្ខភាពស្ដ្រី នៅលំដាប់លេខរៀងខ្ពស់ ឬក្នុងការតម្លើងតួនាទី រួមទាំងទស្សនៈអវិជ្ជមានរបស់ស្ដ្រីខ្លួនឯង ដែលធ្វើឲ្យស្ដ្រី មិនហ៊ានឈរឈ្មោះបោះឆ្នោត ឬទទួល តួនាទីតាមការតែងតាំង ។

លោកស្រីបន្ដថា៖ នៅក្នុងពិធីសំណេះ សំណាល នាពេលនេះ គឺមានគោលបំណងដើម្បី ធ្វើការពិនិត្យលើវឌ្ឍនភាព ក្នុងការអនុវត្ដតួនាទី និងភារកិច្ច របស់ស្ដ្រីជាថ្នាក់ដឹកនាំ ការកំណត់បញ្ហា ប្រឈម និងតម្រូវការថ្មីៗ បន្ថែមទៀតព្រមទាំងលើកអនុសាសន៍សម្រាប់ពង្រឹងការអនុវត្ដយុទ្ធសាស្រ្ដ និងវិធានការ ដើម្បីគាំទ្រដល់ ស្រ្ដីជាថ្នាក់ដឹកនាំ នៅគ្រប់កម្រិត ។

សូមបញ្ជាក់ថា៖ ប្រទេសកម្ពុជា សន្ទស្សន៍សមភាព យេនឌ័រក្នុងឆ្នាំ២០១៣ បានបង្ហាញ ថា កម្ពុជាចាប់លំដាប់ចំណាត់ថ្នាក់ទី១៣៦ក្នុង ចំណោម១៨៣ប្រទេស លើវិសយ័សុខភាពបន្ដពូជ ការអប់រំការធ្វើសេចក្ដីសម្រេច និងការចូល រួមរបស់ស្ដ្រី ក្នុងទីផ្សារពលកម្ម ៕

1-119

3-95

4-64

2-113

5-48

ដោយ៖ សំរិត

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print