បញ្ជូនព្រានព្រៃម្នាក់ទៅសាលាដំបូងដោយជាប់ចោទពីបទប៉ុនប៉ងឃាតកម្ម,ប្រើប្រាស់និងរក្សាអាវុធដោយខុសច្បាប់និងបំផ្លិចបំផ្លាញធនធានធម្មជាតិ

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ ព្រានព្រៃម្នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅសាលាដំបូងខេត្តមណ្ឌលគិរីកាលពីថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ២០២៣ ក្រោយពីកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ឃាត់ខ្លួនបានកាលពីល្ងាចថ្ងៃទី១៤ ខែកក្កដាឆ្នាំ២០២៣ ។

ជនសង្ស័យមានឈ្មោះ ប៊ីវ លូ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិព្នង សញ្ជាត្តិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិអូរជ័រ ឃុំសុខសាន្ត ស្រុកោះញែក ខេត្តមណ្ឌលគិរី។

ជនសង្ស័យខាងលើជាប់ពាក់ព័ន្ធករណីដូចខាងក្រោម៖
១/ ពីបទ ប៉ុនប៉ងឃាតកម្ម
២/ ពីបទ ការប្រើប្រាស់និងរក្សារទុកអាវុធដោយខុសច្បាប់
៣/ពីបទបំផ្លិចបំផ្លាញធនធានធម្មជាតិដែលបានប្រព្រឹត្តនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុច
ត្រពាំងក្អើម ស្តិតក្នុងភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

សមត្ថកិច្ចឱ្យដឹងបន្ថែមទៀតថា ករណីនេះជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួននៅល្ងាចថ្ងៃ១៤ ខែ កក្កដា២០២៣ហើយបញ្ជូនមកពីបញ្ជារការដ្ឋានកងរាជអាវុធហត្ថខេត្ត នៅថ្ងៃទី១៧ ខែឆ្នាំដដែល។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ករណីឃាត់ខ្លួនជន សង្ស័យនេះ ក្រោយពីមានបណ្ដឹងរបស់ជនរងគ្រោះ ដោយជនសង្ស័យបានធ្វើសកម្មភាពការបាញ់ប្រហារមកលើជនរងគ្រោះ២នាក់បងប្អូនតែមិនត្រូវ។

មន្ត្រីកងរាជអាវុធហត្ថបានឲ្យដឹងថា ចំពោះករណីនេះជនសង្ស័យបានខឹងសម្បារទៅលើជនរងគ្រោះទាំងពីរដោយចោទថា ពីរនាក់បងប្អូនជាអ្នកប្តឹងសមត្ថកិច្ច និងរាយការណ៍ដល់សមត្ថកិច្ចពីគំរោងការបរបាញ់សត្វព្រៃ និងកាប់បំផ្លាញព្រៃឈើ។

...

ប្រភពបានឲ្យដឹងថា ជនសង្ស័យបានធ្វើសកម្មភាពកាប់បំផ្លាញឈើមានទំហំដី ៥០ម៉ែតបួនជ្រុងដើម្បីដាក់មងរាយអន្ទាក់ចាប់សត្វស្វាធ្វើអាជីវកម្មជាប្រចាំ ៕ដោយ៖សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print