រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីជូនដំណឹង ស្តីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្នក្នុងអំឡុងពេល យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣

ចែករំលែក៖

ភ្នំពេញ : រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ឱ្យបានជ្រាបថា ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ មានគណបក្សចំនួន០១ ក្នុងចំណោមគណបក្សទាំង១៨ ដែលបានស្នើសុំ ទៅគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ ដើម្បីធ្វើការជួបជុំសមាជិក សមាជិកា និងដង្ហែក្បួន ឃោសនារកសម្លេងឆ្នោតក្នុងរាជធានីភ្នំពេញតាមតម្រាយផ្លូវដូចខាងក្រោម៖

គណបក្សខ្មែរអភិរក្សនឹងរៀបចំជួបជុំសមាជិក សមាជិកានៅលើចិញ្ចើមមហាវិថីសម្តេច ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ដោយមានអ្នកចូលរួមចំនួន ៧០០នាក់ បន្ទាប់មកនៅវេលាម៉ោង ០៨:០០នាទី ក្បួននឹងហែ ចេញពីទីតាំងជួបជុំតាមបណ្តោយមហាវិថីសម្តេច ហ៊ុន សែន រួចបត់ឆ្វេងចូលមហាវិថីអ្នកឧកញ៉ាមហាភក្តី សប្បុរិសភោគាធិបតី ហ៊ុន នាង (ផ្លូវ៣០ម៉ែត្រ) កាត់តាមបុរីជីបម៉ុង បត់ស្តាំចូលផ្លូវបឹងទំពុន (ផ្លូវលេខ៣៧១) បត់ឆ្វេងចូលផ្លូវលេខ២៧១ ឆ្ពោះទៅស្ពានអាកាស៧មករា បន្តចូលផ្លូវលេខ៥៩៨ ដល់រង្វង់មូលកាំកូស៊ីធី បត់ឆ្វេងចូលផ្លូវឧកញ៉ាម៉ុងឬទ្ធី (ផ្លូវលេខ១៩២៨) បត់ឆ្វេងចូលមហាវិថីមិត្តភាពភ្នំពេញ-ហាណូយ រួចបត់ឆ្វេង ចូលផ្លូវលេខ១៩៨៦ បន្តបត់ឆ្វេងផ្លូវលេខ១០០៣ រហូតដល់ចំណុចផ្លូវលេខ១០០៣កែងនឹងផ្លូវលេខ១៩៦៦ ឈប់សម្រាកអាហារថ្ងៃត្រង់។ នៅវេលាម៉ោង ១៤:០០នាទី ក្បួនចេញពីទីតាំងសម្រាកតាមបណ្ដោយផ្លូវលេខ ១៩៨៦ បត់ឆ្វេងចូលផ្លូវលេខ៥៩៨ ឆ្ពោះទៅរង្វង់មូលកាំកូស៊ីធី បត់ស្តាំចូលផ្លូវលេខ៣៥៥ បន្ទាប់មកបត់ស្តាំ ចូលផ្លូវឧកញ៉ាឃ្លាំងមឿង (ផ្លូវលេខ៧០) ឆ្ពោះទៅរង្វង់មូលកាំភ្លើងកួចកាណុង និងបន្តតាមផ្លូវលេខ៧៤ រួចបត់ស្តាំចូលតីរវិថីព្រះស៊ីសុវត្ថិ បត់ស្តាំចូលផ្លូវលេខ១៣០ បត់ស្តាំចូលផ្លូវប៉ាស្ទ័រ (ផ្លូវលេខ៥១) បត់ស្តាំចូល វិថីសម្តេចប៉ាន (ផ្លូវលេខ២១៤) ឆ្ពោះទៅរង្វង់មូលវត្តសំពៅមាស បត់ឆ្វេងចូលផ្លូវលេខ១៦៣ រហូតដល់ ស្តុបទួលទំពូង បត់ឆ្វេងចូលមហាវិថីម៉ៅសេទុង (ផ្លូវលេខ២៤៥) រហូតដល់ស្តុបបូកគោ បត់ស្តាំចូលមហាវិថី ព្រះមុនីវង្ស និងបន្តដំណើរឆ្ពោះទៅទីតាំងជួបជុំវិញ ដើម្បីរំសាយ។
ក្នុងយុទ្ធនាការឃោសនានេះ អាចមានចរាចរមមាញឹកដោយសារមធ្យោបាយធ្វើដំណើររបស់សមាជិក សមាជិកាដែលអញ្ជើញចូលរួម ដើម្បីចៀសវាងបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការ បញ្ចៀសចរាចរចំពោះយានយន្តគ្រប់ប្រភេទនៅទីតាំងជួបជុំរបស់គណបក្ស និងតាមតម្រាយផ្លូវនានាដែល គណបក្សនយោបាយហែក្បួនឃោសនា នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ ចាប់ពីម៉ោង ០៦:០០នាទី រហូត ដល់ការដង្ហែក្បួនបានបញ្ចប់។

រដ្ឋបាលរាជធានីភ្នំពេញសង្ឃឹមជឿជាក់ថាបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាយោគយល់ អធ្យាស្រ័យ និងចូលរួមបញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងខាងលើបើមិនមានការចាំបាច់ ដើម្បីកាត់បន្ថយការកកស្ទះ ចរាចរ។ បន្ទាប់ពីក្បួនឃោសនារបស់គណបក្សឆ្លងកាត់ផុតនោះ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឱ្យធ្វើចរាចរ ជាធម្មតាវិញ។

ទទួលបានសេចក្ដីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌពាក់ព័ន្ធ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការផ្សព្វផ្សាយឱ្យបាន ទូលំទូលាយ និងចាត់តាំងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕

...


ដោយ : សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print