ភ្នំពេញ : លិខិតអំពាវនាវ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ខិតជិតមកដល់ ហើយដោយស្រប ជាមួយព្រះរាជអំពាវនាវរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះជាណាចក្រកម្ពុជា និងគណៈកម្មាធិការរៀបចំការបោះឆ្នោត ខ្ញុំក្នុងនាមចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា សូមអំពាវនាវចំពោះគណៈអីម៉ាំរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គណៈអីម៉ាំម៉ាស្និទ គ្រូបង្រៀនខ្មែរឥស្លាម និង បងប្អូនប្រជាពលរដ្ឋសាសនិកឥស្លាមទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតទាំង អស់ សូមអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា ដោយប្រើសិទ្ធិជ្រើសរើសអ្នកដឹកនាំប្រទេសជាតិ ដើម្បី រក្សាការពារនូវសេចក្តីសុខ សន្តិភាព ការអភិវឌ្ឍ និងភាពរីកចម្រើនលើគ្រប់វិស័យ ម៉្យាងទៀតផ្ដល់សិទ្ធិសេរីភាព ខាងជំនឿសាសនា និងផ្តល់នូវសុខដុមនីយកម្មជាតិសាសន៍ និងសាសនានៅក្នុងព្រះរាជាណាចក្រកម្ពុជាដូច ពេលកន្លងមកនេះ។
ខ្ញុំសូមគណៈអ៊ីម៉ាំរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គណៈអីម៉ាំម៉ាបិទ គ្រូបង្រៀនខ្មែរឥស្លាម និងបងប្អូន ប្រជាពលរដ្ឋសាសនិកឥស្លាមនៅទូទាំងព្រះរាជាណាចក្រកម្ពុជា និងនៅបរទេស សមប្រកបតែនឹងឥស្លាមពរ សេចក្តីសុខស្លាម៉ាត់ ករុណារ៉ាម៉ាត់ និងចម្រើនតើរ៉កាត់ កុំបីអាក់ខានឡើយ ព្រមទាំងទទួលនូវសេចក្ដីគោរព ស្រឡាញ់ដ៏ជ្រាលជ្រៅអំពីខ្ញុំ៕
ដោយ : សិលា