ខ្លាំងមែន!! រថយន្តស្ទូចបេីកបុករថយន្តកូរ៉េចតស្ងៀមប៉ើងធ្លាក់ចូលប្រឡាយរួចបន្តទៅបុកសួនច្បារពុះចែកទ្រូងផ្លូវរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់បានបេីករថយន្តស្ទូចមួយគ្រឿងក្នុងល្បឿនលឿននិងមិនប្រយ័ត្នបានជ្រុលទៅបុករថយន្តកូរ៉េចតនៅចិញ្ចើមផ្លូវចំពីក្រោយពេញទំហឹងប៉ើងធ្លាក់ចូលក្នុងប្រឡាយ​ រីឯរថយន្តបង្ករេចង្កូតទៅបុកសួនច្បារពុះចែកទ្រូងផ្លូវកល់ជាប់ទៅមុខលែង​រួច ។

​     ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១១និង ១៥នាទីយប់ថ្ងៃទី១៨ ខែកក្កដា​ ឆ្នាំ ២០២៣​ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣​ ក្នុងសង្កាត់ពងទឹក​ ខណ្ឌដង្កោ​ ។
​    យោងតាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា​ មុនពេលកើតហេតុនោះ​ពួកគាត់បានឃើញរថយន្តកូរ៉េ​ ក្បាលពណ៌ខៀវ​ មួយគ្រឿងមិនមានស្លាកលេខបើកបរដោយបុរសម្នាក់យកមកចតនៅប្របចិញ្ចើមផ្លូវជាតិលេខ៣​ ដោយរថយន្តនោះបានបែកកង់ទៅមុខមិនរួច។លុះក្រោយមកស្រាប់តែមានរថយន្តស្ទូចមួយគ្រឿងក្បាលពណ៌ស​ ពាក់ផ្លាកលេខ ភ្នំពេញ 3E-5545 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣​ក្នុងទិសដៅពីលិចទៅកើតដោយល្បឿនយ៉ាងលឿន​ ខណៈមកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតទៅខាងស្តាំដៃបុកពីក្រោយរថយន្តកូរ៉េពេញទំហឹងប៉ើងធ្លាក់ចូលប្រឡាយផ្លូវខូចខាតយ៉ាងដំណំ ចំណែករថយន្តបង្ក​បានរេចង្កូតទៅបុកសួនច្បារពុះចែកទ្រូងផ្លូវកល់ទៅមុខលែងរួច តែសំណាងល្អក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះមិនបណ្ដាលឱ្យមានមនុស្សរងរបួស​នោះទេ ។
​     ក្រោយកេីតហេតុភ្លាមៗ​ តៃកុងរថយន្តបង្កបានបើកទ្វារចុះរត់គេចខ្លួនបាត់ស្រមោល​ដោយបន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។​ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ពងទឹក​បានចុះមកដល់ រួចក៏ទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍ឱ្យចុះមកធ្វេីការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោក​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដេីម្បីដោះស្រាយគ្នាតាមនីតិវិធី​ ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print