ភ្នំពេញ៖ បុរសម្នាក់ជាជនជាតិបង់ក្លាដេសម្នាក់ ខណៈមិនស្រួលខ្លួនក៏ខលហៅអ្នកមេីលការខុសត្រូវបន្ទប់ជួលដឹកយកទៅមន្ទីរពេទ្យតែជាអកុសលក៏បានស្លាប់តាមផ្លូវទេីបដឹកត្រឡប់មកវិញរាយការណ៍ទៅសមត្ថកិច្ចពិនិត្យជាក់ស្តែង។
ហេតុការណ៍បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ នៅចំនុចផ្លូវលំភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជយ័។
ជនរងគ្រោះឈ្មោះ Zahidul islamភេទប្រុសអាយុ៤០ឆ្នាំ ជាជនជាតិបង់ក្លាដេសមានទីលំនៅបច្ចុប្បន្នបន្ទប់ជួលលេខ២៣ ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជយ័។
តាមការរៀបរាប់ពីឈ្មោះសុខ លីភេទប្រុសអាយុ៤២ឆ្នាំដែលជាអ្នកមើលការខុសត្រូវបន្ទប់ជួលកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានខលប្រាប់ឱ្យយកគាត់ទៅមន្ទីពេទ្យគាត់អត់ស្រួលខ្លួនទេលុះពេលគាត់មកដល់ក៏ឃើញជនរងគ្រោះដង្ហក់នៅលើគ្រែ ពេលនេះគាត់ក៏ហៅគ្នា៤នាក់ជួយគ្រាគាត់ដាក់លើម៉ូតូកង់បីដឹកទៅមន្ទីពេទ្យលុះទៅដល់គ្រូពេទ្យបានប្រាប់ថាជនរងគ្រោះស្លាប់បាត់ទៅហើយទើបរូបគាត់ដឹកជនរងគ្រោះត្រឡប់មកវិញនឹងរាយការណ៍ជូនសមត្ថកិច្ចតែម្តង។
ក្រោយពីសមត្ថកិច្ចជំនាញធ្វើកោសល្យវិច្ឆយ័បានបញ្ជាក់ថាជនរងគ្រោះស្លាប់ដោយសារជម្ងឺរាំរ៉ៃ។
បច្ចប្បន្នសពប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖សុខាសែនជ័យ