មិនស្រួលខ្លួនហៅកង់បីដឹកទៅមន្ទីរពេទ្យ ប៉ុន្តែ​ជាអកុសលបានស្លាប់តាមផ្លូវ

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់ជាជនជាតិបង់ក្លាដេសម្នាក់ ខណៈមិនស្រួលខ្លួនក៏ខលហៅអ្នកមេីលការខុសត្រូវបន្ទប់ជួលដឹកយកទៅមន្ទីរពេទ្យតែជាអកុសលក៏បានស្លាប់តាមផ្លូវទេីបដឹកត្រឡប់មកវិញរាយការណ៍ទៅសមត្ថកិច្ចពិនិត្យជាក់ស្តែង។

ហេតុការណ៍បង្កការភ្ញាក់ផ្អេីលកាលពី​វេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១៩​ ខែកក្កដា​ ឆ្នាំ២០២៣​ នៅចំនុចផ្លូវលំភូមិព្រៃទា១​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជយ័។ 

  ជនរងគ្រោះឈ្មោះ Zahidul islamភេទប្រុសអាយុ៤០ឆ្នាំ​ ជាជនជាតិបង់ក្លាដេសមានទីលំនៅបច្ចុប្បន្នបន្ទប់ជួលលេខ២៣​ ភូមិព្រៃទា១​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជយ័។

     

តាមការរៀបរាប់ពីឈ្មោះសុខ លីភេទប្រុសអាយុ៤២​ឆ្នាំដែលជាអ្នកមើលការខុសត្រូវបន្ទប់ជួលកន្លែងកើតហេតុបានឱ្យ​ដឹងថា​ មុនពេលកើតហេតុជនរងគ្រោះបានខលប្រាប់ឱ្យយកគាត់ទៅមន្ទីពេទ្យគាត់អត់ស្រួលខ្លួនទេលុះពេលគាត់មកដល់ក៏ឃើញជនរងគ្រោះដង្ហក់នៅលើគ្រែ​ ពេលនេះគាត់ក៏ហៅគ្នា៤នាក់ជួយគ្រាគាត់ដាក់លើម៉ូតូកង់បីដឹកទៅមន្ទីពេទ្យលុះទៅដល់គ្រូពេទ្យបានប្រាប់ថាជនរងគ្រោះស្លាប់បាត់ទៅហើយទើបរូបគាត់ដឹកជនរងគ្រោះត្រឡប់មកវិញនឹងរាយការណ៍ជូនសមត្ថកិច្ចតែម្តង។ 

ក្រោយពីសមត្ថកិច្ចជំនាញធ្វើកោសល្យវិច្ឆយ័បានបញ្ជាក់ថាជនរងគ្រោះស្លាប់ដោយសារជម្ងឺរាំរ៉ៃ។

បច្ចប្បន្នសពប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print