បរទេស ៖ សូមគោរពជម្រាបសួរ បងប្អូន ពូមីង ប្រជាពលរដ្ឋខ្មែរទាំងនៅក្នុង និងនៅក្រៅប្រទេស ជាទីគោរពស្រលាញ់យ៉ាងជ្រាលជ្រៅ។
ដូចបងប្អូន ពូមីង បានជ្រាបហើយថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នឹងធ្វើនៅប៉ុន្មានថ្ងៃទៀតខាងមុខនេះ គឺនៅថ្ងៃអាទិត្យ ទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលមានគណបក្សនយោបាយចំនួន១៨ ចូលរួមប្រកួតប្រជែង។
យើងខ្ញុំទាំងអស់គ្នាសូមអំពាវនាវដល់បងប្អូន ពូមីង ជាប្រជាពលរដ្ឋខ្មែររស់នៅទាំងក្នុង និងក្រៅប្រទេស ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដោយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កាជាសម្គាល់ ដែលស្ថិតនៅលំដាប់លេខរៀងទី១៨ លើសន្លឹកឆ្នោត ឱ្យបានគ្រប់ៗគ្នា ។
បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺដើម្បីផ្តល់ឱកាសឱ្យគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សពោរពេញទៅដោយស្មារតីស្នេហាជាតិ ប្រកបដោយបណ្តុំបញ្ញាជន ដែលមានសមត្ថភាព បទពិសោធ និងទេពកោសល្យខ្ពស់ ក្នុងការដឹកនាំប្រទេស ដើម្បីបន្តរក្សាបាននូវសុខសន្តិភាព ស្ថិរភាព សេរីភាព បូរណភាពទឹកដី ប្រជាធិបតេយ្យ និងបន្តការអភិវឌ្ឍជាតិមាតុភូមិដ៏អស្ចារ្យរបស់យើងឱ្យកាន់តែមានការរីកចម្រើនសម្បូររុងរឿងជាលំដាប់។
មានតែ គណបក្សប្រជាជនកម្ពុជា តែមួយគត់ ដែលជារបស់ប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន!
បោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតឱ្យខ្លួនឯង!
បោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា គឺ គាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ និងគាំទ្របេក្ខភាព ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេន!
ជយោ! គណបក្សប្រជាជនកម្ពុជា ដ៏រុងរឿង!
ដោយ : សិលា