ខេត្តស្វាយរៀង : សកម្មភាពយុវជនគណបក្សខេត្តស្វាយរៀង នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ មានដូចខាងក្រោម៖
១.ស្រុកចន្ទ្រា
-ក្រុមការងារយុវជនគណបក្សស្រុកចន្ទ្រាបានរៀបចំកិច្ចប្រជំ ក្រោមអធិបតីភាព លោក គង់ វស្សា អនុប្រធានប្រចាំការគណបក្សស្រុក និង លោក រាជ បុនប្រធានក្រុមការងារយុវជនគណបក្សស្រុក ដើម្បីរៀបចំផែនការដង្ហែរក្បួន បិទយុទ្ធនាការឃោសនាបោះឆ្នោត និងប្រគល់ភារកិច្ចទទួលខុសត្រូវ ដល់ក្រុមការងារយុវជនគណបក្សស្រុកដែលចុះប្រចាំការនៅទីសា្នក់ការស្រុក ទីស្នាក់ការគណបក្សឃុំ និងភូមិ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ នៅសាលប្រជុំទីស្នាក់ការគណបក្សស្រុកចន្ទ្រា សរុបវត្តមាន៧១នាក់ ស្រី១៤នាក់។
២.ស្រុកកំពង់រោទិ៍
-ក្រុមការងារយុវជនបានចុះឃោសនាដោយមានការប្រមូលផ្តុំ ចំនួន០០ឃុំ ០០ភូមិ ដោយអ្នកចូលរួមសរុប ០០នាក់ ស្រី ០០នាក់។ចុះតាមខ្នងផ្ទះ ៣៧៩ខ្នងផ្ទះ បានជួបសមាជិកចំនួន ៧៥៩នាក់ ស្រី ៤៨០នាក់។
៣.ស្រុករំដួល
-លោក លោកស្រីសកម្មជនយុវជនយុវជនគណបក្សឃុំចំនួន០២ បានរួមសហការជាមួយលោក លោកស្រី គណៈ កម្មាធិការគណបក្សឃុំទាំង០២ ក្នុងស្រុករំដួល បានចុះជួបជាលក្ខណ:ប្រមូលផ្តុំ និងចុះតាមខ្នងផ្ទះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងនានាក្នុងភូមិដោយបានបង្រៀនគូសសន្លឹកឆ្នោត ដោយគូសធីកនៅលើលេខរៀងទី១៨ មានរូបទេវតាបាចផ្កាជាសញ្ញាសម្គាល់ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ។បង្រៀនប្រជាពលរដ្ឋគូសសន្លឹកឆ្នោតសាកល្បង
-វត្តមានចូលរួម: ៩១នាក់ ស្រី៤៧នាក់ ។
៤.ក្រុងបាវិត
-ក្រុមការងារយុវជនគណបក្សក្រុង សហ ការ សមាជិកគណអចិន្រ្តៃយ៍គណបក្សសង្កាត់ និងប្រធានសាខាបក្សភូមិ បានចុះផ្សព្វផ្សាយគោលនយោបាយរបស់គណបក្ស និងបានបង្រៀនប្រជាពលរដ្ឋអោយគូសសន្លឹកឆ្នោត បោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា និងជម្រុញប្រជាពលរដ្ផអោយទៅបោះឆ្នោតជូនគណ បក្ស បានរៀបចំកិច្ចជួបសំណេះសំណាល តាមបណ្តាភូមិបានចំនួន០១សង្កាត់ (សង្កាត់បាទី) បានរៀបចំកិច្ចជួបជុំសំណេះសំណាល ដឹកនាំដោយ លោកបណ្ឌិត្យ គាំ រីបូន ប្រធានក្រុមការងារចុះជួយគណបក្សសង្កាត់បាទី និងមានការអញ្ជើញចួលរួម
១ លោក សេង សីលា
២ លោក កុល ផេងវឌ្ឍនា
៣ លោក គឺ ប៊ុណ្ណាវុត
៤ លោក ស្រ៊ុន លឹមសុង
៥ លោក អ៊ឹង ស៊ានលី
៦ លោក សន សុខាភិរម្យ និងគណ:កម្មាធិការអចិន្ត្រៃយ៍គណបក្សសង្កាត់, ប្រធានសាខាបក្សភូមិ អ្នកចូលរួមសរូប ១៨៥ នាក់ បានបង្រៀនគូសសន្លឹក ឆ្នោតបានចំនួន១៥១ នាក់ សន្លឹកឆ្នោតបានការចំនួន១៤៧ សន្លឹក សន្លឹកឆ្នោតមិនបានការចំនួន ០៤ សន្លឹក។
៥.ស្រុកស្វាយជ្រំ
-លោក ហែម សារិទ្ធ ប្រធានក្រុមការងារយុវជនគណបក្សស្រុកជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សនៅឃុំឈើទាលចំនួន២ភូមិ អំពើការបង្រៀនគូសសន្លឹកឆ្នោត ផ្សព្វផ្សាយគោលនយោបាយ
គណបក្សវត្តមានចូលរួម៣៥០នាក់ស្រី១៨៩នាក់។
២. ក្រុមការងារយុវជនចុះចាក់មេក្រូផ្សព្វផ្សាយពីគោលនយោបាយគណបក្សប្រជាជនកម្ពុជាក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣
ចុះតាមខ្នងផ្ទះ។
៣. ឃុំទាំង១៦ក្នុងស្រុកស្វាយជ្រំ
-ក្រុមការងារថ្នាក់កណ្ដាល
– ក្រុមការងារថ្នាក់ខេត្ត
-ក្រុមការងារថ្នាក់ស្រុក
-ក្រុមការងារយុវជនស្រុក និង ឃុំ
បានសហការជាមួយគណបក្សឃុំបានបានចាក់មីក្រូផ្សព្វផ្សាយចម្រៀង និងគោលនយោបាយរបស់គណបក្ស ១៦កន្លែង ស្មើនិង១៦ឃុំ ព្រមទាំងបានប្រជុំក្រុមឃោសនិក សកម្មជន និងសមាជិកគណបក្សបាន ១៦ទីតាំង ក្នុងនោះបាន
-ពិធីសំណេះសំណាល ផ្សព្វផ្សាយគោលនយោបាយគណបក្ស បង្រៀនគូសសន្លឹកឆ្នោត ចែកខិត្តប័ណ្ណ បានចំនួន៦៦៥នាក់ស្រី៣៦៤នាក់។
– បង្រៀនគូសសន្លឹកឆ្នោតតាមខ្នងផ្ទះ១៣៨០ខ្នងផ្ទះ ចំនួនមនុស្ស២៥១៧នាក់ស្រី១៧៤៥នាក់។ សរុបវត្តមានចូលរួម៣១៨២នាក់ ស្រី ២១០៩នាក់។
៧.ស្រុករមាសហែក
-ក្រុមការងារយុវជនស្រុករមាសហែកបានចូលរួមកិច្ចប្រជុំត្រួតពិនិត្យវាយតម្លៃសកម្មភាពលទ្ធផលការងារឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ តាមវីឌីអូ Zoom ពិធីនេះស្ថិតក្រោមអធិបតីភាពលោក សៅ សុខា សមាជិកគណៈអចិន្ត្រៃគណៈកម្មាធិការកណ្ដាល អនុប្រធានក្រុមការងារជួយខេត្តស្វាយរៀង និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុករមាសហែក
+ សមាសភាពបានអញ្ជើញចូលរួម
⁃ លោក លោកស្រីអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុករមាសហែក។
⁃ លោកអនុប្រធានក្រុមការងារចូលមូលដ្ឋានស្រុករមាសហែក និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំទាំង ១៦
⁃ លោក ឡាក់ គួន អនុប្រធានក្រុមការងារយុវជន
⁃ លោកលោកស្រីថ្នាក់ដឹកនាំគណបក្សស្រុកក្រុមការងារថ្នាក់ស្រុកឃុំប្រធានសាខា ប្រធានក្រុមបក្ស យុវជន និងអ្នកសង្កេតការគណបក្ស
⁃ វត្តមាន ៩.០៣៧នាក់
*ខ្លឹមសារប្រជុំ
១_ត្រួតពិនិត្យវាយតម្លៃលទ្ធផលការងារក្នុងវគ្គយុទ្ធនាការឃោសនាពីថ្ងៃទី១_១៩ កក្កដា ២០២៣
២_ការត្រៀមរៀបចំហែរបិទវគ្គយុទ្ធនាការឃោសនា នៅថ្ងៃទី២១ កក្កដា ២០២៣
៣_ក្រុមការងារអញ្ជើញប្រគេនទេយ្យ ទៀនចំណាំព្រះវស្សាតាមបណ្តាវត្តទាំង៥២
៨.ស្រុកស្វាយទាប
–លោក ម៉ក់ សារុន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកស្វាយទាបបានអញ្ជើញជាអធិបតីក្នុងកម្មវិធីប្រជុំត្រួតពិនិត្យការងារត្រៀមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នៅគេហដ្ឋានរបស់ឯកឧត្តមស្ថិតនៅភូមិទួលអំពិល សង្កាត់ច្រកម្ទេស
+ សមាសភាពចូលរួម÷
-ក្រុមការងារស្រុកចុះឃុំ
-លោកអធិការនគរបាលស្រុក
-លោកមេបញ្ជាការកងរាជអាវុធហត្តស្រុក
-ប្រធានគណបក្សឃុំគ្រប់ឃុំ
-នាយប៉ុស្តិ៍រដ្ឋបាលឃុំ
សរុបវត្តមាន៧២ នាក់ស្រី១៧ នាក់។
ត្រូតពិនិត្យ និងពង្រឹងកិច្ចការងារពីពេលនេះរហូតដល់បោះឆ្នោត
បានចប់ជាស្ថាពរ៕