លោក លឹម គានហោ បានអញ្ជើញជាអធិបតីដឹកនាំដង្ហែក្បួនឃោសនារកសំលេងឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក្នុងថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលមានសមាជិក សមាជិកាចូលរួមសរុបប្រមាណជាង១ម៉ឺននាក់

ចែករំលែក៖

ខេត្តកណ្តាល : ព្រឹកថ្ងៃសុក្រ ៤កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣  លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកពញាឮ ខេត្តកណ្តាល បានអញ្ជើញជាអធិបតីដឹកនាំដង្ហែក្បួនឃោសនារកសំលេងឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក្នុងថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលមានសមាជិក សមាជិកាចូលរួមសរុបប្រមាណជាង១ម៉ឺននាក់ ដង្ហែរអបអរសាទរតាមដងផ្លូវ ព្រមទាំងទទួលបានការស្រលាញ់ និងគាំទ្រស្វាគមន៍យ៉ាងច្រើនកុះករពីបងប្អូនប្រជាពលរដ្ឋចំពោះគណបក្សប្រជាជនកម្ពុជា ទូទាំង១១ឃុំ ក្នុងស្រុកពញាឮ ខេត្តកណ្តាល 

សូមជម្រាបជូនថា : ថ្ងៃបោះឆ្នោត ជិតខិតមកដល់ហើយ នៅសល់តែ២ថ្ងៃប៉ុណ្ណោះ គឺថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ 

-យើងផ្តល់ ក្តីសង្ឃឹម និងក្តីស្រលាញ់ ដើម្បីប្រជាជនកម្ពុជា

-គណបក្សប្រជាជនកម្ពុជា គឺនៅលេខរៀងទី ១៨។ ទាំងអស់គ្នា ចូលរួមបោះឆ្នោត នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣! 

-បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី១៨✅

#CPP ដើម្បីប្រជាជនកម្ពុជា ។ 

សូមបញ្ជាក់ថា : គណបក្សប្រជាជនកម្ពុជា នឹងដាក់ចេញនូវគោលនយោបាយជាអាទិភាព ចំនួន ៦ ចំណុចនៅក្នុងកម្មវិធីនយោបាយរបស់ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ 

កម្មវិធីនយោបាយទី១ ផ្តល់ការថែទាំសុខភាពឆ្ពោះទៅកម្មវិធី គ្របដណ្តប់សុខភាពជាសកលដោយចាប់ផ្តើមពី ៖

១. ការផ្តល់សេវាថែទាំសុខភាពជូនគ្រួសារងាយរងហានិភ័យប្រមាណ ជាង ៤៥ម៉ឺនគួសារ ស្មើនឹងសមាជិកសរុបជាង ១,៥លាននាក់ តាមរយៈការប្រើប្រាស់មូលនិធិសមធម៌ សុខាភិបាល ។

២. ការពង្រីករបបថែទាំសុខភាពរបស់ ប.ស.ស. ទាំងសម្រាប់កម្មក និយោជិត និងសម្រាប់មន្ត្រីសាធារណៈ ដែលគ្របដណ្តប់បន្ថែម ដល់សមាជិកគ្រួសារ និងអ្នកក្នុងបន្ទុករបស់ពួកគាត់ ប្រមាណជា ៣លាននាក់ តាមគោលការណ៍ស្ម័គ្រចិត្ត។ ជាសរុប គម្រោងទាំង ពីរនេះ នឹងធ្វើឱ្យប្រជាជន ប្រមាណ ៧,៤លាននាក់ មានលទ្ធភាព ទទួលបាននូវរបបសន្តិសុខសង្គមផ្នែកសេវាថែទាំសុខភាព។

កម្មវិធីនយោបាយទី២- ការបណ្តុះបណ្តាលជំនាញវិជ្ជាជី និងបច្ចេកទេសជូនដល់ យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយ រងហានិភ័យនៅទូទាំងប្រទេសដែលមានចំនួនប្រមាណជាង ១,៥លាននាក់ នៅតាមបណ្ដាគ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈនានា របស់រដ្ឋក្នុងកម្រិតសញ្ញាបត្រ បច្ចេកទេស និងវិជ្ជាជីវៈកម្រិត១ ដោយមិនបង់ថ្លៃសិក្សា និងទទួលបាននូវប្រាក់ឧបត្ថម្ភប្រចាំខែ ។

កម្មវិធីនយោបាយទី៣ ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិ ជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះនៅក្នុង គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅក្នុងគ្រាមានវិប សេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន ដើម្បីជួយនិងផ្តល់ការគាំពារ ទាន់ពេល និងក្នុងលក្ខណៈជាប្រព័ន្ធ ទៅតាមស្ថានភាពជាក់ស្ដែ នៃវិបត្ដិ ឬគ្រោះអាសន្ន នៅតាមគ្រប់ទីតាំងភូមិសាស្ត្រទូទាំងប្រទេស។ ដែលនឹងគ្របដណ្តប់លើប្រជាជនសរុបប្រមាណ ៤,៣លាននាក់។

កម្មវិធីនយោបាយទី៤: ដាក់ចេញ និងការជំរុញអនុវត្តយុទ្ធសាស្ត្រ អភិវឌ្ឍន៍សេដ្ឋកិច្ច ក្រៅប្រព័ន្ធឱ្យមានលទ្ធភាពចូលរួមទៅក្នុងសេដ្ឋកិច្ច ក្នុងប្រព័ន្ធ និងអាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធគាំពារសង្គមផ្លូវការ តាមរយៈ៖

១. ការផ្តល់នូវការគាំពារ និងការបង្កើតនូវបរិយាកាសអំណោយ ផលសម្រាប់ការធ្វើធុរកិច្ច និងពាណិជ្ជកម្ម ព្រមជាមួយនឹងការផ្តល់នូវ ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់ក្រុមហ៊ុន សហគ្រាសធុនមីក្រូតូចនិងមធ្យម ។

២. ការផ្តល់ការគាំពារសង្គមដល់បុគ្គល ស្វ័យនិយោជន៍នៅក្នុង សេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយផ្តោតការយកចិត្តទុកដាក់ជាបឋមលើកទ ផ្តល់សេវាថែទាំ សុខភាពនៅក្រោមមូលនិធិសមធម៌សុខាភិបាល ។

កម្មវិធីនយោបាយទី៥- ដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សា លំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ តាមរយៈការដាក់ចេញ នូវកញ្ចប់ថវិកាជាក់លាក់ ដោយចាប់ផ្តើមពីចំនួន ១០០លានដុល្លារអាមេរិក និងអាចវិភាជថវិកាបន្ថែមប្រសិនបើមានតម្រូវការចាំបាច់ដើម្បីធ្វើអន្តរាគមន៍ ឱ្យបានទាន់ពេល ក្នុងការទិញកសិផលពីប្រជាកសិករ ជាមួយនឹងគោលដៅ រក្សាស្ថិរភាពថ្លៃនៅរាល់រដូវប្រមូលផល ជាពិសេសលើផលិតផលកសិកម្ម មួយចំនួន ជាអាទិ៍ ស្រូវ ស្វាយកែវរមៀត មៀនប៉ៃលិន ស្វាយចន្ទី ដំឡូង ពោត និងកសិផលផ្សេងទៀត។

កម្មវិធីនយោបាយទី៦ : ការរៀបចំចាត់បញ្ជូនមន្ត្រីបច្ចេកទេស កម្មវិធី ផ្តល់សេវាកសិកម្មឱ្យបាន គ្រប់ឃុំទាំងអស់នៅទីជនបទទូទាំងប្រទេស ដើម្បីជំរុញការលើកកម្ពស់ផលិតភាពកសិកម្ម និងជួយដល់គ្រួសា កសិករក្នុងការលើកស្ទួយផលិតផលកសិកម្មរបស់ខ្លួន ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print