ខឹងប្រពន្ធទិញប្រេងសាំងយកមកស្រោចដុតផ្ទះឆេះម៉ត់

ចែករំលែក៖

    ខេត្តពោធិ៍សាត់ ៖ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានឃុំស្រែស្ដុក ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់បានឱ្យដឹងនៅរសៀលថ្ងៃសៅរ៍ ៥កើត ខែទុតិយាសាឍ ឆ្នាំថោះ ចត្វាស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣នេះថា មានអគ្គិភ័យមួយបានឆាបឆេះផ្ទះ១ខ្នងអស់ទាំងស្រុង ដែលត្រូវបានគេសង្ស័យថាមេគ្រួសារ(ប្ដី)ជាអ្នកដុតបំផ្លាញ ខណៈដែលលោកប្ដីចោលម្សៀតត្រូវគេសង្ស័យថាជាជនដៃដល់រត់គេចខ្លួនបាត់ ។

    ប្រភពព័ត៌មានពីអាជ្ញាធរឃុំដដែលឱ្យដឹងទៀតថា ហេតុការណ៍ខាងលើបានកើតឡើងនៅភូមិបារគូ ឃុំស្រែស្ដុក ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ដែលម្ចាស់ផ្ទះឈ្មោះ កែន គឹមនី ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឃុំកើតហេតុ និងប្រពន្ធឈ្មោះ ទន់ មុំ អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ ។

     ប្រភពដដែលបញ្ជាក់បន្ថែមទៀតថា ផ្ទះទំហំ៥ម៉្រែត្រគុណនឹង៦ម៉ែត្រ សង់អំពីឈើ ដំបូលប្រក់ស័ង្កសី ជញ្ជាំងបាំងស័ង្កសី ក្រាលរនាបក្ដារ ត្រូវបានភ្លើងឆាបឆេះអស់ទាំងស្រុង រួមទាំងសម្ភារមួយចំនួនផងដែរ ប៉ុន្តែមិនមានមនុស្សរងរបួសនោះទេ។ មូលហេតុ៖ ប្ដីឈ្មោះ កែន គឹមនី និងប្រពន្ធឈ្មោះ ទន់ មុំ មានទំនាស់ពាក្យសម្ដីគ្នា ហើយលោកប្ដីចិត្តស្រាល(កែន គឹមនី)រត់ទៅទិញប្រេងសាំងមកស្រោចដុតកម្ទេចចោលតែម្តង រួចរត់គេចខ្លួនបាត់ ៕ ដោយៈ ប៉ឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print