កម្លាំងទាហ៊ានអ៊ីរ៉ាក់ដណ្តើមបានទីតាំងគ្រប់គ្រងចុងក្រោយពីក្រុម​ IS នៅ Fallujah

ចែករំលែក៖

កម្លាំងទាហ៊ានអីរ៉ាក់បានប្រកាសថា បានរំដោះទាំងស្រុងនៅទីក្រុង​ Fallujah ពីក្រុមភេរវកម្ម​រដ្ឋអ៊ិស្លាម​ IS ក្រោយពេលក្រុមទាហ៊ានរដ្ឋាភិបាលដណ្តើមបានការគ្រប់គ្រងទាំងស្រុង៕

...

មេបញ្ចាការកងទ័ពអ៊ីរ៉ាក់លោក​ Abdul Wahab Al Saadi ប្រធានក្រុមប្រឆាំងភេរវកម្មរបស់កម្លាំងទាហ៊ានអ៊ីរ៉ាក់បានឲ្យដឹងថា កម្លាំងទាហ៊ានរបស់លោកបានវាយប្រហារចូលតំបន់ ​Golan ដែលជាទីតាំងចុងក្រោយរបស់ក្រុមភេរវករ ។ លោកបញ្ចាក់ទៀតថា ទីក្រុង Fallujah ស្ថិតនៅចម្ងាយពីទីក្រុងបាតដាតប្រទេសអ៊ីរ៉ាក់ប្រមាណ ៥០គីឡូម៉ែត្រ​ត្រូវបានរំដោះទាំងស្រុង។

លោក​ Abdul Wahab Al Saadi ​បញ្ចាក់ទៀតថា «យើងអបអរសាទរដល់ពលរដ្ឋអីរ៉ាក់ និងមេបញ្ចាការកងទ័ពនៅក្នុងសមរភូមិជួរមុខ​ថា សង្គ្រាមនៅក្នុងទីក្រុង​ Fallujah ត្រូវបានបញ្ចប់​» ។ កម្លាំងទាហ៊ានអ៊ីរ៉ាក់បានលើកទង់ជាតិអបអរសាទរ​នៅជ័យជំនៈខាងលើ។ នៅពេលនេះកម្លាំងទាហ៊ានអ៊ីរ៉ាក់មានតួនាទីរុករកមីនដែលក្រុម​ IS បង្កៃនៅទីនោះ។

ទីក្រុង Fallujah ត្រូវបានក្រុម ​IS គ្រប់គ្រងតាំងពីខែមករា ឆ្នាំ​២០១៤ ហើយក៏ជាទីក្រុងទីមួយរបស់អ៊ីរ៉ាក់ធ្លាក់ចូលក្នុងដៃក្រុម ​IS ។ បច្ចុប្បន្នក្រុម IS កំពុងតែគ្រប់គ្រង​នៅបន់ភាគខាងជើងជាប់ស៊ីរីក្នុងនោះមានទីក្រុង Mosul ជាដើម។

ក្នុងរយៈពេលដែលក្រុមភេរវករគ្រប់គ្រងពលរដ្ឋអ៊ីរ៉ាក់ជាច្រើនបានព្យាយ៉ាមរត់ចេញពីទីក្រុងខាងលើ ហើយប៉ុន្មានសប្តាហ៍កន្លងមក​មានពលរដ្ឋប្រមាណ​ ៨៣ពាន់នាក់បានរត់ចេញពីទីក្រុងក្រោយកម្លាំងទាហ៊ានរដ្ឋាភិបាលបានប្រកាសបើកការវាយប្រហារនៅទីនោះ។

ការវាយប្រហារជាបន្តបន្ទាប់របស់កម្លាំងទាហ៊ានរដ្ឋាភិបាលបានធ្វើឲ្យក្រុម​ IS បាត់បង់ទីតាំងជាច្រើន ហើយក្រុមនេះមិនមានកន្លែងឈរជើងដើម្បីហ្វឹកហាត់ខ្មាន់កំាភ្លើងថ្មីដែលទើបចូលរួមក្រុម ។ កន្លងមកសារព័ត៌មាន Sunday Mirror បានប្រកាសថា ក្រុមអ៊ិស្លាមបង្កើតរដ្ឋ ​IS បានទិញដីនៅតំបន់ដាច់ស្រយាលស្ថិតនៅក្នុងភូមិមួយ​ក្នុងប្រទេស​បូស្នៀ​ ជាប់ព្រំដែន​ Herzegovina សម្រាប់ហ្វឹកហាត់ឧទ្ទាមក្នុងការ​វាយប្រហារ​នៅក្នុងតំបន់អឺរ៉ុប និងអាមេរិក ។

ប្រភពព័ត៌មានបានឲ្យដឹងថា មានខ្មាន់កាំភ្លើង​ ១២នាក់ត្រូវបានហ្វឹកហាត់នៅក្នុងភូមិ​ Osve ក្រោយ​មកទៅកាន់ទីលានប្រយុទ្ធនៅក្នុងប្រទេសស៊ីរី ។ ខ្មាន់កាំភ្លើង​៥នាក់ក្នុងចំណោមនោះបានស្លាប់ដោយសារ​តែការវាយប្រហារពីអាមេរិក និងសម្ព័ន្ធមិត្ត។

សារព័ត៌មាន Sunday Mirror បានផ្សាយថា ភូមិខាងលើស្ថិតនៅលើកំពូលភ្នុំ ហើយមិនត្រូវបានប្រព័ន្ធ GPS កំណត់នោះឡើយ ។ នៅទីនោះគេអាចចូលទៅបានតាមផ្លូវយ៉ាងលំបាក់ឡើងចុះជ្រោះភ្នុំតូចៗ ម៉ូតូ​អាច​ចូលទៅបាន។

ទីតាំងនោះត្រូវបានក្រុមអ៊ិស្លាមបង្កើតរដ្ឋមកពីប្រទេសស៊ីរី​ អ៊ីរ៉ាក់និង អាហ្វ្រិកខាងជើងជ្រើសរើសធ្វើជា​ទីតាំងហ្វឹកហាត់ក្រុមឧទ្ទាម។ មន្ត្រីសន្តិសុខនៅតំបន់អឺរ៉ុបបានឲ្យដឹងថា តំបន់ព្រំដែនប្រទេសបូស្នៀ​និង  Herzegovina ត្រូវបានក្រុមអ៊ិស្លាមប្រើប្រាស់ទុកសម្រាប់ធ្វើជាឆ្នាន់វាយប្រហារទៅលើទីតាំងនានា​នៅលោកខាងលិក។

កន្លងមក​ប្រធានាធិបតី​អាម​រិ​ក​នៅ​ក្នុង​មន្ទីរ​ប៉ង​តា​ហ្គោ​ល​ ពី​តំណើរការ​ប្រឆាំង​ក្រុម​អ៊ិ​ស្លា​មបង្កើត​រដ្ឋ​ IS​ លោក ​អូ​បា​ម៉ា​បាន​ភ្លាត់​សម្តី​និយាយ​ថា​ «​កំពុង​តែ​ហ្វឹកហាត់​ក្រុម​អ៊ិ​ស្លា​ម​បង្កើត​រដ្ឋ​ IS​ »​។​

​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ បា​រ៉ា​ក់​ អូ​បា​ម៉ា​ បាន​ជួប​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អា​មេ​រិ​ក​លោក​ Ashton​ Carter​ ពិភាក្សា​ពី​សកម្មភាព​ប្រឆាំង​ក្រុម​ភេរវកម្ម ​IS​ ដែល​កំពុង​តែ​គ្រប់គ្រង​ទឹកដី​មួយ​ផ្នែក​ធំ​នៅ​អ៊ី​រ៉ា​ក់​ និង​ស៊ី​រី​ ។​

មាន​ប្រសាសន៍​ទៅ​កាន់​ក្រុម​អ្នក​សារព័ត៌មាន​ ប្រធានាធិបតី​ អូ​បា​ម៉ា​ បញ្ចា​ក់ថា​ អា​មេ​រិ​ក​បន្ត​ហ្វឹកហ្វឺន​និង​ជួយ​ដល់​កម​កម្លាំង​ក្នុងស្រុក​តស៊ូ​វាយប្រហារ​ក្រុម ​IS​ នៅ​លើ​ដីគោក​ដែល​កន្លង​មក​មាន​ភាព​យឺតយ៉ាវ​ ។​ លោក​ អូ​បា​ម៉ា​ បញ្ចា​ក់ថា​មិន​អាច​វាយប្រហារ​ទៅ​លើ​ក្រុម​ IS​ តែ​ពីលើ​ដែនអាកាស​នោះ​ឡើយ​ ការ​យកឈ្នះ​បាន​អាស្រ័យ​ទៅ​លើ​ទាហ៊ាន​ក្នុងស្រុក​ដែល​ទទួល​បានការ​ហ្វឹកហាត់​ពី​កម្លាំង​ឯកទេស​មក​ពី​បរទេស​។​

លោក​ អូ​បា​ម៉ា​ បញ្ចា​ក់​ដោយ​ប្រើ​ពាក្យកាត់​មួយទៀត​ស​ម្តៅ​ទៅ​លើ​ក្រុម​ IS​ ថា​ «Ramadi​ មាន​ប្រៀប​ធ្វើ​ឲ្យ​កម្លាំង​ទាហាន​អ៊ី​រ៉ា​ក់​ធ្លាក់​ក្នុង​សភាព​ចលាចល់​ ។​ ដូច្នេះ​ជាមួយនឹង​ជំហ៊ាន​បន្ថែម​ ដែល​បាន​ស្នើ​ឡើង​កាលពី​ខែ​មុន​យើង​បាន​បង្កើត​សកម្មភាព​ហ្វឹកហាត់​ដល់​កម្លាំង​ទាហ៊ាន​ ISIL​ ក្នុង​នោះ​មាន​ទាំង​ក្រុម​ស្ម័គ្រចិត្ត​មក​ពី​ក្រុម​សាន់​នី​នៅ​ខេត្ត​អែន​បា​»​។​

សារព័ត៌មាន​ Sputnik​ របស់​រុ​ស្ស៊ី​បាន​ដកស្រង់​សម្ដី​អ្នក​ប្រវត្ដិវិទូ​អា​មេ​រិ​ក​ ដែល​បាន​ចោទប្រកាន់​ថា​ ក្រុម​អ៊ិ​ស្លា​ម​បង្កើត​រដ្ឋ​ IS​ ថា​ជា​កម្លាំង​ទាហ៊ាន​ ដែល​រដ្ឋាភិបាល​អា​មេ​រិ​ក​បាន​បង្កើត​ឡើង​ដោយ​សម្ងាត់​ដើម្បី​អុកឡុក​បង្ក​អសន្ដិសុខ​នៅ​តំបន់​មជ្ឈិមបូព៌ា​ ។​

​អ្នក​ស្រាវជ្រាវ​ប្រវត្ដិសាស្ដ្រ​អា​មេ​រិ​ក​លោក​ Webster​ Tarpley​ បាន​បញ្ជាក់​ថា​ មេដឹកនាំ​ក្រុម​ IS​ លោក​ Abu​ Bakr​al​ Baghdadi​ ជា​បុគ្គល​ដែល​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​បំផុត​ជាមួយ​សមា​ជិ​ក​ព្រឹទ្ធសភា​អា​មេ​រិ​ក​លោក​ច​ន​ មិ​ក​ ខែ​ន​។​

សាស្ដ្រាចារ្យ​ Webster​ Tarpley​ ជា​អ្នកឯកទេស​ស្រាវជ្រាវ​ពី​ប្រវត្ដិសាស្ដ្រ​ ធ្លាប់​បង្ក​ឱ្យ​មាន​វិវាទ​ក្នុង​ជួរ​រដ្ឋាភិបាល​អា​មេ​រិ​ក​ក្រោយ​ពេល​ដែល​លោក​ចេញ​ផ្សាយ​សៀវភៅ​ស្រាវជ្រាវ​ស្ដី​ពី​ការ​វាយ​ប្រហារ​ភេរវកម្ម​១១​ កញ្ញា​ ។​ ខ្លឹមសារ​នៅ​ក្នុង​សៀវភៅ​ ១១​កញ្ញា​ បាន​បញ្ជាក់​ច្បាស់​ថា​ ក្រុម​ភេរវកម្ម​នៅ​ទូ​ទាំង​ពិភព​លោក​សុទ្ធសឹងតែ​បង្កើត​ឡើង​ដោយ​ រដ្ឋាភិបាល​អា​មេ​រិ​ក​ទទួល​បានការ​គាំទ្រ​ពី​អា​មេ​រិ​កដោយ​សម្ងាត់​ ។​ នេះ​មិនមែន​ជា​លើក​ទី​១​ឡើយ​ដែល​សាស្ដ្រាចារ្យ​ Webster​ Tarpley​  ចោទប្រកាន់រ​ដ្ឋា​ភិ​បាល​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ជាប់​ពាក់ព័ន្ធ​ដល់​ការ​បង្កើត​ក្រុម​អ៊ិ​ស្លា​ម​បង្កើត​រដ្ឋ​ ។​

កន្លង​មក​បណ្ដាញ​ទូរទស្សន៍​ ប្រេស​ធី​វី​ របស់​អ៊ី​រ៉​ង់​ក៏​បាន​ធ្វើ​បទ​សម្ភាសន៍​ជា​ មួយ​សាស្ដ្រាចារ្យ​ Webster​ Tarpley​ ពី​មូលហេតុ​ដែល​លោក​ចាត់​ទុក​ថា​ រ​ដ្ឋា​ភិ​បាល​អា​មេ​រិ​ក​ជា​អ្នក​បង្កើត​ និង​នៅ​ពី​ក្រោយ​ក្រុម​អ៊ិ​ដ​ស្លា​ម​បង្កើត​រដ្ឋ​ ។​ តាម​ ប្រសាសន៍​របស់​លោក​ Webster​ Tarpley​ ប្រភព​ផ្គត់ផ្គង់​ថវិកា​ និង​ស​ព្វា​ វុ​ធ​ដល់​ក្រុម​IS​ និង​ក្រុម​ភេរវកម្ម​នានា​ សម្រាប់​ធ្វើ​សកម្មភាព​ គឺ​មក​ពី​ប្រទេស​ អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ ដែល​ជា​សម្ពន្ធមិត្ដ​ដ៏​ជិត​ ស្និទ្ធ​បំផុត​របស់​អា​មេ​រិ​ក​នៅ​មជ្ឈិមបូព៌ា​។​ លោក​ក៏​បាន​ចោទប្រកាន់​អ្នក​ដែល​ ផ្ដល់​ថវិកា​ដល់​ក្រុម​IS​ ជា​ព្រះ​អង្គ​ម្ចាស់​ Abdul​ Rahman​ al​ Faisal​ ជាមួយ​ នឹង​ព្រះ​អង្គ​ម្ចាស់​ Turki​ bin​ Faisal​ al​ Saud​ ធ្លាប់​កាន់​តំណែង​ជា​ឯករាជ​ទូត​ ប្រចាំ​នៅ​អា​មេ​រិ​ក​ ។​ ដូច្នេះ​ប្រសិនបើ​អា​មេ​រិ​ក​ពិតជា​ចង់​កម្ចាត់​ក្រុម​ IS​ នោះ​ គ្រាន់តែ​ចេញ​បញ្ជា​មួយ​ម៉ាត់​ឱ្យ​ប្រទេស​ អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ស្នើ​ឱ្យ​បញ្ចប់​ការ​ផ្ដល់​ ជំនួយ​សព្វាវុធ​ និង​ថវិកា​ ក្រុម​IS​ នឹង​ បញ្ចប់​ទៅ​ដោយ​ស្វ័យប្រវត្ដិ​ មិន​ចាំបាច់​ បង្កើត​សម្ពន្ធមិត្ដ​វាយប្រហារ​បន្លំ​ភ្នែក​ ពិភពលោក​នោះ​ឡើយ​ ។​

មូលហេតុ​មួយទៀត​ លោក​ Tarpley​ បញ្ជាក់​ថា​ ទួ​រ​គី​ជា​ប្រទេស​ដែល​មាន​ កម្លាំង​ទាហាន​ខ្លាំង​បំផុត​នៅ​ក្នុង​សម្ពន្ធ​ មិត្ដ​ណា​តូ​ ហើយ​មាន​ភូមិសាស្ដ្រ​ជាប់​ ព្រំដែន​ស៊ី​រី​ និង​អ៊ី​រ៉ា​ក់​ ទាំងនោះ​ហើយ​ធ្វើ​ ឱ្យ​លោក​ដាក់​សំណួរ​សួរ​ថា​ ហេតុ​អ្វី​បាន​ ជា​ទួ​រ​គី​មិន​រៀបចំ​សន្ដិសុខ​សណ្ដាប់ធ្នាប់​ នៅ​តំបន់​ដែល​IS​ កំពុង​តែ​គ្រប់គ្រង​ ក្នុង​ ពេល​ដែល​អា​មេ​រិ​ក​ និង​ណា​តូ​ប្ដេជ្ញា​ កម្ចាត់​ក្រុម​IS​ នោះ​ ។​

អ្នក​ប្រវត្ដិវិទូ​អា​មេ​រិ​ក​រូប​នេះ​បាន​ បង្ហាញ​ការ​មន្ទិល​សង្ស័យ​ដល់​រដ្ឋាភិបាល​ ទីក្រុង​វ៉ា​ស៊ី​ន​តោន​ដែល​ប្រកាស​ពី​ការ​ ប្ដេជ្ញា​វាយប្រហារ​ក្រុម​IS​ ប៉ុន្ដែ​បែរជា​ បដិសេធ​បង្កើត​សម្ពន្ធមិត្ដ​ជាមួយរ​ដ្ឋា​ភិ​ បាល​ស៊ី​រី​បា​សា​ អាល់​អាសា​ដ​ ក្នុង​ការ​វាយប្រហារ​យកឈ្នះ​ក្រុម​ IS​ ដោយ​ប្រើ​ប្រាស់​រយៈពេល​ខ្លី​ ។​

ចំណុច​ចុង​ក្រោយ​ដែល​លោក​ Tarpley​ សង្ស័យ​នោះ​ពាក់ព័ន្ធ​នឹង​ក្រុម​ហ៊ុន​អ៊ី​ន​ធើ​ណេ​ត​ដែល​ក្រុម​ IS​ ប្រើប្រាស់​ បណ្ដាញ​សង្គម​ ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​សម្រាប់​ប្រកាស​ជ្រើសរើស​ខ្មាន់កាំភ្លើង​ថ្មី​មក​ពី​គ្រប់​ទិស​ទី​ជុំវិញ​ពិភពលោក​ ។​ លោក​Tarpley​ បញ្ជាក់​ថា​ បណ្ដា​ក្រុម​ ហ៊ុន​អ៊ី​ន​ធើ​ណេ​ត​ធំ​បំផុត​ សុទ្ធសឹងតែ​ មា​នទី​តាំងនៅ​អា​មេ​រិ​ក​ ក្រោម​ការ​គ្រប់​ គ្រង​របស់​អា​មេ​រិ​ក​ តើ​ហេតុ​អ្វី​បានជា​ អា​មេ​រិ​ក​មិន​កាត់​បន្ថយ​ការ​ផ្សព្វផ្សាយ​ តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​តរបស់​ក្រុម​IS?

1 (1)

1 (2)

ប្រែសម្រយល ៖ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print