កម្លាំងទាហ៊ានអីរ៉ាក់បានប្រកាសថា បានរំដោះទាំងស្រុងនៅទីក្រុង Fallujah ពីក្រុមភេរវកម្មរដ្ឋអ៊ិស្លាម IS ក្រោយពេលក្រុមទាហ៊ានរដ្ឋាភិបាលដណ្តើមបានការគ្រប់គ្រងទាំងស្រុង៕
មេបញ្ចាការកងទ័ពអ៊ីរ៉ាក់លោក Abdul Wahab Al Saadi ប្រធានក្រុមប្រឆាំងភេរវកម្មរបស់កម្លាំងទាហ៊ានអ៊ីរ៉ាក់បានឲ្យដឹងថា កម្លាំងទាហ៊ានរបស់លោកបានវាយប្រហារចូលតំបន់ Golan ដែលជាទីតាំងចុងក្រោយរបស់ក្រុមភេរវករ ។ លោកបញ្ចាក់ទៀតថា ទីក្រុង Fallujah ស្ថិតនៅចម្ងាយពីទីក្រុងបាតដាតប្រទេសអ៊ីរ៉ាក់ប្រមាណ ៥០គីឡូម៉ែត្រត្រូវបានរំដោះទាំងស្រុង។
លោក Abdul Wahab Al Saadi បញ្ចាក់ទៀតថា «យើងអបអរសាទរដល់ពលរដ្ឋអីរ៉ាក់ និងមេបញ្ចាការកងទ័ពនៅក្នុងសមរភូមិជួរមុខថា សង្គ្រាមនៅក្នុងទីក្រុង Fallujah ត្រូវបានបញ្ចប់» ។ កម្លាំងទាហ៊ានអ៊ីរ៉ាក់បានលើកទង់ជាតិអបអរសាទរនៅជ័យជំនៈខាងលើ។ នៅពេលនេះកម្លាំងទាហ៊ានអ៊ីរ៉ាក់មានតួនាទីរុករកមីនដែលក្រុម IS បង្កៃនៅទីនោះ។
ទីក្រុង Fallujah ត្រូវបានក្រុម IS គ្រប់គ្រងតាំងពីខែមករា ឆ្នាំ២០១៤ ហើយក៏ជាទីក្រុងទីមួយរបស់អ៊ីរ៉ាក់ធ្លាក់ចូលក្នុងដៃក្រុម IS ។ បច្ចុប្បន្នក្រុម IS កំពុងតែគ្រប់គ្រងនៅបន់ភាគខាងជើងជាប់ស៊ីរីក្នុងនោះមានទីក្រុង Mosul ជាដើម។
ក្នុងរយៈពេលដែលក្រុមភេរវករគ្រប់គ្រងពលរដ្ឋអ៊ីរ៉ាក់ជាច្រើនបានព្យាយ៉ាមរត់ចេញពីទីក្រុងខាងលើ ហើយប៉ុន្មានសប្តាហ៍កន្លងមកមានពលរដ្ឋប្រមាណ ៨៣ពាន់នាក់បានរត់ចេញពីទីក្រុងក្រោយកម្លាំងទាហ៊ានរដ្ឋាភិបាលបានប្រកាសបើកការវាយប្រហារនៅទីនោះ។
ការវាយប្រហារជាបន្តបន្ទាប់របស់កម្លាំងទាហ៊ានរដ្ឋាភិបាលបានធ្វើឲ្យក្រុម IS បាត់បង់ទីតាំងជាច្រើន ហើយក្រុមនេះមិនមានកន្លែងឈរជើងដើម្បីហ្វឹកហាត់ខ្មាន់កំាភ្លើងថ្មីដែលទើបចូលរួមក្រុម ។ កន្លងមកសារព័ត៌មាន Sunday Mirror បានប្រកាសថា ក្រុមអ៊ិស្លាមបង្កើតរដ្ឋ IS បានទិញដីនៅតំបន់ដាច់ស្រយាលស្ថិតនៅក្នុងភូមិមួយក្នុងប្រទេសបូស្នៀ ជាប់ព្រំដែន Herzegovina សម្រាប់ហ្វឹកហាត់ឧទ្ទាមក្នុងការវាយប្រហារនៅក្នុងតំបន់អឺរ៉ុប និងអាមេរិក ។
ប្រភពព័ត៌មានបានឲ្យដឹងថា មានខ្មាន់កាំភ្លើង ១២នាក់ត្រូវបានហ្វឹកហាត់នៅក្នុងភូមិ Osve ក្រោយមកទៅកាន់ទីលានប្រយុទ្ធនៅក្នុងប្រទេសស៊ីរី ។ ខ្មាន់កាំភ្លើង៥នាក់ក្នុងចំណោមនោះបានស្លាប់ដោយសារតែការវាយប្រហារពីអាមេរិក និងសម្ព័ន្ធមិត្ត។
សារព័ត៌មាន Sunday Mirror បានផ្សាយថា ភូមិខាងលើស្ថិតនៅលើកំពូលភ្នុំ ហើយមិនត្រូវបានប្រព័ន្ធ GPS កំណត់នោះឡើយ ។ នៅទីនោះគេអាចចូលទៅបានតាមផ្លូវយ៉ាងលំបាក់ឡើងចុះជ្រោះភ្នុំតូចៗ ម៉ូតូអាចចូលទៅបាន។
ទីតាំងនោះត្រូវបានក្រុមអ៊ិស្លាមបង្កើតរដ្ឋមកពីប្រទេសស៊ីរី អ៊ីរ៉ាក់និង អាហ្វ្រិកខាងជើងជ្រើសរើសធ្វើជាទីតាំងហ្វឹកហាត់ក្រុមឧទ្ទាម។ មន្ត្រីសន្តិសុខនៅតំបន់អឺរ៉ុបបានឲ្យដឹងថា តំបន់ព្រំដែនប្រទេសបូស្នៀនិង Herzegovina ត្រូវបានក្រុមអ៊ិស្លាមប្រើប្រាស់ទុកសម្រាប់ធ្វើជាឆ្នាន់វាយប្រហារទៅលើទីតាំងនានានៅលោកខាងលិក។
កន្លងមកប្រធានាធិបតីអាមរិកនៅក្នុងមន្ទីរប៉ងតាហ្គោល ពីតំណើរការប្រឆាំងក្រុមអ៊ិស្លាមបង្កើតរដ្ឋ IS លោក អូបាម៉ាបានភ្លាត់សម្តីនិយាយថា «កំពុងតែហ្វឹកហាត់ក្រុមអ៊ិស្លាមបង្កើតរដ្ឋ IS »។
ប្រភពព័ត៌មានបានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Ashton Carter ពិភាក្សាពីសកម្មភាពប្រឆាំងក្រុមភេរវកម្ម IS ដែលកំពុងតែគ្រប់គ្រងទឹកដីមួយផ្នែកធំនៅអ៊ីរ៉ាក់ និងស៊ីរី ។
មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន ប្រធានាធិបតី អូបាម៉ា បញ្ចាក់ថា អាមេរិកបន្តហ្វឹកហ្វឺននិងជួយដល់កមកម្លាំងក្នុងស្រុកតស៊ូវាយប្រហារក្រុម IS នៅលើដីគោកដែលកន្លងមកមានភាពយឺតយ៉ាវ ។ លោក អូបាម៉ា បញ្ចាក់ថាមិនអាចវាយប្រហារទៅលើក្រុម IS តែពីលើដែនអាកាសនោះឡើយ ការយកឈ្នះបានអាស្រ័យទៅលើទាហ៊ានក្នុងស្រុកដែលទទួលបានការហ្វឹកហាត់ពីកម្លាំងឯកទេសមកពីបរទេស។
លោក អូបាម៉ា បញ្ចាក់ដោយប្រើពាក្យកាត់មួយទៀតសម្តៅទៅលើក្រុម IS ថា «Ramadi មានប្រៀបធ្វើឲ្យកម្លាំងទាហានអ៊ីរ៉ាក់ធ្លាក់ក្នុងសភាពចលាចល់ ។ ដូច្នេះជាមួយនឹងជំហ៊ានបន្ថែម ដែលបានស្នើឡើងកាលពីខែមុនយើងបានបង្កើតសកម្មភាពហ្វឹកហាត់ដល់កម្លាំងទាហ៊ាន ISIL ក្នុងនោះមានទាំងក្រុមស្ម័គ្រចិត្តមកពីក្រុមសាន់នីនៅខេត្តអែនបា»។
សារព័ត៌មាន Sputnik របស់រុស្ស៊ីបានដកស្រង់សម្ដីអ្នកប្រវត្ដិវិទូអាមេរិក ដែលបានចោទប្រកាន់ថា ក្រុមអ៊ិស្លាមបង្កើតរដ្ឋ IS ថាជាកម្លាំងទាហ៊ាន ដែលរដ្ឋាភិបាលអាមេរិកបានបង្កើតឡើងដោយសម្ងាត់ដើម្បីអុកឡុកបង្កអសន្ដិសុខនៅតំបន់មជ្ឈិមបូព៌ា ។
អ្នកស្រាវជ្រាវប្រវត្ដិសាស្ដ្រអាមេរិកលោក Webster Tarpley បានបញ្ជាក់ថា មេដឹកនាំក្រុម IS លោក Abu Bakral Baghdadi ជាបុគ្គលដែលមានទំនាក់ទំនងជិតស្និទ្ធបំផុតជាមួយសមាជិកព្រឹទ្ធសភាអាមេរិកលោកចន មិក ខែន។
សាស្ដ្រាចារ្យ Webster Tarpley ជាអ្នកឯកទេសស្រាវជ្រាវពីប្រវត្ដិសាស្ដ្រ ធ្លាប់បង្កឱ្យមានវិវាទក្នុងជួររដ្ឋាភិបាលអាមេរិកក្រោយពេលដែលលោកចេញផ្សាយសៀវភៅស្រាវជ្រាវស្ដីពីការវាយប្រហារភេរវកម្ម១១ កញ្ញា ។ ខ្លឹមសារនៅក្នុងសៀវភៅ ១១កញ្ញា បានបញ្ជាក់ច្បាស់ថា ក្រុមភេរវកម្មនៅទូទាំងពិភពលោកសុទ្ធសឹងតែបង្កើតឡើងដោយ រដ្ឋាភិបាលអាមេរិកទទួលបានការគាំទ្រពីអាមេរិកដោយសម្ងាត់ ។ នេះមិនមែនជាលើកទី១ឡើយដែលសាស្ដ្រាចារ្យ Webster Tarpley ចោទប្រកាន់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនជាប់ពាក់ព័ន្ធដល់ការបង្កើតក្រុមអ៊ិស្លាមបង្កើតរដ្ឋ ។
កន្លងមកបណ្ដាញទូរទស្សន៍ ប្រេសធីវី របស់អ៊ីរ៉ង់ក៏បានធ្វើបទសម្ភាសន៍ជា មួយសាស្ដ្រាចារ្យ Webster Tarpley ពីមូលហេតុដែលលោកចាត់ទុកថា រដ្ឋាភិបាលអាមេរិកជាអ្នកបង្កើត និងនៅពីក្រោយក្រុមអ៊ិដស្លាមបង្កើតរដ្ឋ ។ តាម ប្រសាសន៍របស់លោក Webster Tarpley ប្រភពផ្គត់ផ្គង់ថវិកា និងសព្វា វុធដល់ក្រុមIS និងក្រុមភេរវកម្មនានា សម្រាប់ធ្វើសកម្មភាព គឺមកពីប្រទេស អារ៉ាប៊ីសាអ៊ូឌីត ដែលជាសម្ពន្ធមិត្ដដ៏ជិត ស្និទ្ធបំផុតរបស់អាមេរិកនៅមជ្ឈិមបូព៌ា។ លោកក៏បានចោទប្រកាន់អ្នកដែល ផ្ដល់ថវិកាដល់ក្រុមIS ជាព្រះអង្គម្ចាស់ Abdul Rahman al Faisal ជាមួយ នឹងព្រះអង្គម្ចាស់ Turki bin Faisal al Saud ធ្លាប់កាន់តំណែងជាឯករាជទូត ប្រចាំនៅអាមេរិក ។ ដូច្នេះប្រសិនបើអាមេរិកពិតជាចង់កម្ចាត់ក្រុម IS នោះ គ្រាន់តែចេញបញ្ជាមួយម៉ាត់ឱ្យប្រទេស អារ៉ាប៊ីសាអ៊ូឌីតស្នើឱ្យបញ្ចប់ការផ្ដល់ ជំនួយសព្វាវុធ និងថវិកា ក្រុមIS នឹង បញ្ចប់ទៅដោយស្វ័យប្រវត្ដិ មិនចាំបាច់ បង្កើតសម្ពន្ធមិត្ដវាយប្រហារបន្លំភ្នែក ពិភពលោកនោះឡើយ ។
មូលហេតុមួយទៀត លោក Tarpley បញ្ជាក់ថា ទួរគីជាប្រទេសដែលមាន កម្លាំងទាហានខ្លាំងបំផុតនៅក្នុងសម្ពន្ធ មិត្ដណាតូ ហើយមានភូមិសាស្ដ្រជាប់ ព្រំដែនស៊ីរី និងអ៊ីរ៉ាក់ ទាំងនោះហើយធ្វើ ឱ្យលោកដាក់សំណួរសួរថា ហេតុអ្វីបាន ជាទួរគីមិនរៀបចំសន្ដិសុខសណ្ដាប់ធ្នាប់ នៅតំបន់ដែលIS កំពុងតែគ្រប់គ្រង ក្នុង ពេលដែលអាមេរិក និងណាតូប្ដេជ្ញា កម្ចាត់ក្រុមIS នោះ ។
អ្នកប្រវត្ដិវិទូអាមេរិករូបនេះបាន បង្ហាញការមន្ទិលសង្ស័យដល់រដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោនដែលប្រកាសពីការ ប្ដេជ្ញាវាយប្រហារក្រុមIS ប៉ុន្ដែបែរជា បដិសេធបង្កើតសម្ពន្ធមិត្ដជាមួយរដ្ឋាភិ បាលស៊ីរីបាសា អាល់អាសាដ ក្នុងការវាយប្រហារយកឈ្នះក្រុម IS ដោយប្រើប្រាស់រយៈពេលខ្លី ។
ចំណុចចុងក្រោយដែលលោក Tarpley សង្ស័យនោះពាក់ព័ន្ធនឹងក្រុមហ៊ុនអ៊ីនធើណេតដែលក្រុម IS ប្រើប្រាស់ បណ្ដាញសង្គម ប្រព័ន្ធអ៊ីនធើណេតសម្រាប់ប្រកាសជ្រើសរើសខ្មាន់កាំភ្លើងថ្មីមកពីគ្រប់ទិសទីជុំវិញពិភពលោក ។ លោកTarpley បញ្ជាក់ថា បណ្ដាក្រុម ហ៊ុនអ៊ីនធើណេតធំបំផុត សុទ្ធសឹងតែ មានទីតាំងនៅអាមេរិក ក្រោមការគ្រប់ គ្រងរបស់អាមេរិក តើហេតុអ្វីបានជា អាមេរិកមិនកាត់បន្ថយការផ្សព្វផ្សាយ តាមប្រព័ន្ធអ៊ីនធើណេតរបស់ក្រុមIS?
ប្រែសម្រយល ៖ សាធី