ភ្នំពេញ : បុរសម្នាក់ដែលគូសខ្វែងលើសន្លឹកឆ្នោត រួចយកទូរស័ព្ទថត ត្រូវបានសមត្ថកិច្ចបានឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នៅការិយាល័យបោះឆ្នោត ០៨០៤ នៅសាលាបឋមសិក្សាស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បុរសដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ សាត អូន អាយុ៣៥ឆ្នាំ រស់នៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា : សូមបងប្អូនប្រជាពលរដ្ឋ បំពេញកាតព្វកិច្ច ជាពលរដ្ឋល្អ ! ដាច់ខាត មិនត្រូវគូសខ្វែង ឬ ញុះញុងឲ្យអ្នកដទៃ ប្រព្រឹត្តបទល្មើស ដូចអ្នកទាំងនោះឡើយ ។
ទោះជាមានជនទុច្ចរិត បានញុះញង់ អោយប្រព្រឹត្តគូសសន្លឹកខ្វែង ដើម្បីបំផ្លាញសន្លឹកឆ្នោត ប៉ុន្តែមានប្រជាពលរដ្ឋដ៏ច្រើនលើសលុប បានបញ្ចេញនូវឆន្ទះ កាតព្វកិច្ចជាពលរដ្ឋល្អ ទៅបោះឆ្នោត យ៉ាងភ្លូកទឹក ភ្លូកដី ៕
...
ដោយ : សិលា