​ធ្លាប់​ជាប់​ពន្ធនាគារ​ចំនួន​៣​លើក​ហើយ​មិនរាង​ ទីបំផុត​ចូលដេកគុក​ជាលើកទី៤

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ចៅក្រម​ស៉ើបសួរ​សាលាដំបូងខេត្ត​បន្ទាយមានជ័យ​ សម្រេចចេញដីកា​បង្គាប់​ឱ្យ​​ឃុំ​ខ្លួន​ជនត្រូវចោទម្នាក់​ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន​ ពីបទ​​លួច​ បន្ទាប់ពី​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ចាប់ឃាត់ខ្លួន​យកមកសាកសួរ​រហូត​បញ្ចប់​នីតិវិធី​ និង​បាន​បញ្ជូន​ខ្លួនទៅ​កាន់​សាលាដំបូង​ខេត្ត ដើម្បី​អនុវត្ត​តាម​នីតិវិធី​ កាលពីថ្ងៃទី​២២​ ខែកក្កដា​ ឆ្នាំ​២០២៣​ម្សិលមិញនេះ​។

បើតាមការបញ្ជាក់ពីលោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បានឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២០ ខែកក្កដាថ្មីៗនេះ​ លោក​បាន​ដឹកនាំ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ​២​ករណី​ដាច់​ដោយឡែក​ពី​គ្នា​នៅ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត​។ ក្រោយ​ពី​មាន​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​ឈ្មោះ ឆាន់ សុខ​ចាន់ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ក្បាលស្ពាន​២ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​។

កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ស្រាវជ្រាវ និង​ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​មានឈ្មោះ យ៉​ន ប៊ុ​ន​ធឿ​ន (​ហៅ​ខូច​) ភេទ​ប្រុស អាយុ​២១​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​ប្រជា​ធម្ម​កើត សង្កាត់​អូរ​ឬ​ស្សី ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​។ ហើយ​ដឹក​ហូត​វត្ថុ​តាង​បាន រួម​មាន ៖ ១- ម៉ូតូ​ម៉ាក​ហុងដា​ឃ្លិ​ច ពណ៌​ស ផលិត​ឆ្នាំ​២០១៩ ពាក់​ស្លាក​លេខ បន្ទាយ​មាន​ជ័យ​1S-6042 ចំនួន​០១​គ្រឿង​(​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ​)​។ ២- ម៉ូតូ​ម៉ាក​ហុងដា​ស្កុប​ពី ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ចំនួន​០១​គ្រឿង (​រក្សា​ទុក​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ដើម្បី​ស្រាវជ្រាវ​រក​ម្ចាស់​ដើម​)​។

មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​តរូបនេះ​ បន្តថា​ យោងតា​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​បាន​ឆ្លើយ​ថា «​ខ្លួន​បាន​ធ្វើ​សកម្មភាព​លួ​.​ច​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​ចំនួន​២​លើក ដោយ​លើក​ទី​១- នៅ​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០២៣ វេលា​ម៉ោង​១៥​និង​៣០​នាទី​រសៀល បាន​លួ​.​ច​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​ម្នាក់​នៅ​ចំណុច​ផ្សារ​យួន ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​។ លើក​ទី​២- នៅ​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២៣ វេលា​ម៉ោង​១៧​និង​៣០​នាទី​ល្ងាច បាន​លួ​.​ច​ម៉ូតូ​មួយ​គ្រឿង​ទៀត នៅ​ចំណុច​ភូមិ​ក្បាលស្ពាន​២ ស្ថិត​ក្នុង​សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​»​។

គួរជម្រាបថា​ ក្រោយឃាត់ខ្លួនជនសង្ស័យយកមកសាកសួរ​ រូបគេបាន​ឆ្លើយ​សារភាព​ថា៖​ “ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​លួ​.​ច​យក​ម៉ូតូ​២​លើក​ពិតប្រាកដ​មែន​។ ក្រោយ​ពី​លួ​ច​បាន​ហើយ ខ្លួន​មាន​បំណង​យក​ម៉ូតូ​ទៅ​បញ្ចាំ​យក​លុយ​លេង​ល្បែ​​ង និង​ទិញ​គ្រឿ​ង​ញៀ​​ន​យក​មក​ប្រើប្រាស់ តែ​គួរ​ឲ្យ​អនិច្ចា​ណាស់​មិន​ទាន់​បាន​បញ្ចាំ​ផង ក៏​ត្រូវ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​តែ​ម្តង​។ ហើយ​កន្លង​មក ខ្លួន​ក៏​ធ្លាប់​ជាប់​ពន្ធនាគារ​ចំនួន​៣​លើក​ផង​ដែរ ដោយ​២​ករណី​ពាក់ព័ន្ធ​អំពើ​លួ​.​ច និង​១​លើក​ទៀត ពាក់ព័ន្ធ​ករណី​គ្រឿ​ង​ញៀ​ន​”។

...

ដោយឡែក​​វត្ថុ​តាង​ម៉ូតូ​មួយ​គ្រឿង​ ដែល​ចាប់យកពីជនសង្ស័យ ត្រូវ​បាន​កម្លាំង​កង​រាជ​អា​វុ​ហត្ថ ប្រគល់​​ជូន​ម្ចាស់​ដើម​វិញផងដែរ​ រីឯ​​ម៉ូតូ​មួយ​គ្រឿង​ទៀត​សមត្ថកិច្ច​កំពុង​តែ​ស្រាវជ្រាវ​រក​ម្ចាស់​ដើម​ ដេីម្បី​មកទទួល​យក​ទៅវិញ៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print