ចិន បានសម្ពោធទីតាំងអាវកាសថ្មី ជាលើកទី៤ហើយ

ចែករំលែក៖

ចិនជាប្រទេសមានបច្ចេកវិទ្យាខ្ពស់នៅក្នុងការស្រាវជ្រាវ​វិស័យអាវកាស ដោយពេលនេះចិនបានសម្ពោលស្ថានីយអាវកាសថ្មីទៀតគឺជាលើកទី​៤ហើយ ។ នៅក្នុងការសម្ពោធនោះចិនបានបាញ់មីស៊ីលប្រភេទទំនើបរបស់ខ្លួនដោយជោគជ័យ។

...

ជា​រ៉ុកកែត​​មាន​ពីរ​ជាន់ ឡងម៉ាច-៧ (Long March-7) នឹង​ក្លាយ​ជា​កាំជ្រួច​ពាំផ្កាយ​រណបទៅ​កាន់​តារាវិថី​​​ដ៏​ចំបង​បង្អស់​នៃ​កម្ម​វិធី​អវកា​ស​ចិន ដោយ​​អាច​ផ្ទុក​ទម្ងន់​ដល់​ទៅ ១៣,៥​តោនពោល​គឺ​ដឹក​បាន​ច្រើន​ជាង​កាំជ្រួច​មុនៗ​ដល់ទៅ​មួយ​ដង​កន្លះ។

ការ​បង្ហោះកាំជ្រួចជំនាន់​ថ្មីនេះ​ក៏​ជា​ឱកាស​បើក​សម្ពោធ​មជ្ឈមណ្ឌល​​អវកាស​ វេនចង់​ ដែលជា​មូលដ្ឋាន​បង្ហោះ​កាំជ្រួច​ធុន​ធ្ងន់ ធុនធំ ដ៏​ទំនើបបំផុត និង​ស្ថិត​នៅ​ក្នុង​ខេត្ត​ហៃណាន់។ មជ្ឈមណ្ឌល​នេះ​ត្រូវ​បាន​សាង​សង់​ចប់​សព្វ​គ្រប់​នៅឆ្នាំ​២០១៤ និង​ជា​មជ្ឈមណ្ឌល​អវកាស​ទី​៤ ដែល​ប៉េកាំង​គ្រោង​នឹង​​បង្ហោះ​កាំជ្រួច​ដ៏​សំខាន់ៗ នៅ​ថ្ងៃ​ខាង​មុខ​ក្នុង​​ឆ្នាំ​២០១៦​នេះ​ មាន​​ជាអាទិ៍កា​របាញ់​បង្ហោះ​រ៉ុកកែត​ Long March-5 ។

ជោគជ័យ​នៃ​ការ​បង្ហោះ​រ៉ុកកែត ​Long March-7 ថ្ងៃ​នេះ ដូច​ជា​បាន​បង្កើន​សមត្ថភាព​​ផ្នែក​អវកាស​របស់​ចិន​មួយកំរិត​បន្ថែម​ទៀត និង​ដូច​ជា​បាន​ជួយ​រុញ​ច្រាន​ចិនឱ្យ​បាន​កាន់​ស៊ុប​ក្នុង​ពិភពអវកាស។

ចិន​បាន​បញ្ជូន​មនុស្ស​​ទៅ​កាន់​អវកាស​ជាលើក​ទី​មួយ​នៅ​ឆ្នាំ​២០០៣ និងមាន​មហិច្ឆតា​​សម្ពោធ​​ស្ថានីយ៍​អវកាស​របស់​ខ្លួននៅ​​ឆ្នាំ​២០២២។ ចិន​ត្រូវ​ការ​បង្កើន​លឿន​អភិវឌ្ឍន៍​​អវកាស ដើម្បី​​រត់​ឱ្យ​ទាន់​សហរដ្ឋ​អាមេរិក​និង​អឺរ៉ុប​ផង និង​ចង់​តាម​ឱ្យ​ទាន់ឥណ្ឌា​ ដែល​កាលពី​ឆ្នាំ​២០១៤ បាន​ក្លាយ​ជា​ប្រទេស​ដំបូង​គេ​បំផុត​នៅ​អាស៊ី អាច​បញ្ជូន​យាន​អវកាស​ទៅ​ភព​អង្គារ និង​ដោយ​បាន​ដាក់​ផ្កាយ​រណប​​ក្នុង​តារាវីថីជុំវិញ​​ភព​អង្គារ​នោះ៕

1 (2)

1 (1)

ប្រែសម្រួល៖ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print