ខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស Jamie Vardyបានសម្រេចចិត្តច្រានចោលសំណើសុំទិញរបស់ក្លិបកាំភ្លើងធំ Arsenal ហើយ ចុះកុងត្រាលេងឲ្យក្រុម Leicester City៤ឆ្នាំ បន្តទៀត ។
លោកArsene Wengerគ្រូបង្វឹករបស់ក្រុមកាំភ្លើងធំហ៊ានចំណាយទឹកប្រាក់ចំនួន២០លានផោនដើម្បីនាំយក Jamie Vardy មកចូលរួមក្រុមរបស់គាត់ ប៉ុន្តែកីឡាករវ័យ២៩ឆ្នាំរូបនេះបានបដិសេធចោល ហើយ បន្តនៅក្នុងក្លិបដែលខ្លួនបានជួយឲ្យឈ្នះជើងឯកអង់គ្លេស Premier league កាលពី រដូវកាលមុន ។
ក្លិបបាល់ទាត់ Leicester City បាន ចេញសេចក្តីថ្លែងការណ៍មួយថា “ក្លិប Leicester City បានយល់ព្រមជាមួយនឹង អ្នកតំណាងរបស់កីឡាករ Jamie Vardy ដើម្បីបន្តកិច្ចសន្យាជាមួយនឹងខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេសទៀត ។ ភាគីទាំងសង ខាងសង្ឃឹមថា ការប្រកាសនេះនឹងបញ្ចប់ រាល់មន្ទិលសង្ស័យចំពោះអនាគតរបស់ Jamie Vardy ។ គាត់នឹងបន្តផ្តោតការយកចិត្តទុកដាក់លេងឲ្យទទួលបានជោគជ័យ ជាមួយនឹងក្រុមជម្រើសជាតិអង់គ្លេសដើម្បីឈ្នះជើងឯកយូរ៉ូនៅក្នុងប្រទេសបារាំង” ៕
ដោយ៖ ដេវីត