ក្រុមមាន់គកបារាំងបានបន្តដំណើរ របស់ខ្លួនទៅកាន់វគ្គ៨ក្រុមចុងក្រោយបន្ទាប់ពីយកឈ្នះលើក្រុមសាធារណរដ្ឋអៀរឡង់ ដោយលទ្ធផល២-១។
នៅក្នុងការប្រកួតនោះក្រុមអៀរឡង់ មានឱកាសនាំមុខមុននៅនាទីទី២ដោយ ទទួលបានបាល់ពិន័យ១១ម៉ែត្រ ហើយ ស៊ុតបាល់បញ្ចូលទីដោយកីឡាករ Robbie Brady ។
ម្ចាស់ផ្ទះបានខិតខំវាយបកវិញរហូត ដល់តង់ទី២ទើបខ្សែប្រយុទ្ធ Antoine Griezmann របស់ក្លិប Atletico Madrid អាចទម្លាយសំណាញ់ទីរបស់ក្រុមអៀរ ឡង់២គ្រាប់ផ្ទួននៅនាទី៥៧និង៦១ ។
ក្រោយត្រូវបានបារាំងនាំមុខហើយក្រុមអៀរឡង់កាន់តែមានបញ្ហាថែមទៀតដោយនៅសល់គ្នាតែ១០នាក់ព្រោះតែកីឡាករ ខ្សែការពារកណ្តាល S.Duffy ទទួលបាន កាត់ក្រហមនៅនាទី៦៦។ ប៉ុន្តែបារាំងមិនអាចស៊ុតបាល់បន្ថែមទៀតបាននោះទេ ធ្វើ ឲ្យចប់ការប្រកួតបារំាងឈ្នះ ២-១ ប៉ុណ្ណោះ។
ក្រុមដែលបន្តដំណើរជាមួយនឹងបារាំងទៅកាន់វគ្គ៨ក្រុមចុងក្រោយទៀតនោះរួមមាន អាល្លឺម៉ង់ បែលហ្ស៊ិក វេល ប៉ូឡូញ និងព័រទុយហ្គាល់ ។ ២ក្រុមទៀតនឹងត្រូវកាត់សេចក្តីរវាងអុីតាលី នឹងអេស្ប៉ាញ ហើយអង់គ្លេសនិងអុីស្លង់។
វគ្គ៨ក្រុមចុងក្រោយនឹងត្រូវចាប់ផ្តើមនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦ ដោយ ជម្រើសជាតិប៉ូឡូញប៉ះព័រទុយហ្គាល់៕
ដោយ៖ ដេវីត