ខឹង​រឿង​ខ្ចី​វត្ថុ​សក្តិសិទ្ធយកទៅរកស៉ី​ ពេលរកស៉ីមានបានភ្លេចពាក្យសន្យា​ តាមទៅគប់​កញ្ចក់​រថយន្ត​ដល់ផ្ទះ

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅថ្ងៃទី២៦​ ខែកក្កដា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ សក្តិសិទ្ធណាស់រឿងមួយនេះព្រោះតែមិនគោរពតាមពាក្យសន្យាទីបំផុតត្រូវទទួលផលបែបនេះមែន?​ ខណៈ​បុរសម្នាក់ខឹងរឿង​ខ្ចី​វត្ថុ​សក្តិសិទ្ធយកទៅរកស៉ី​ ពេលរកស៉ីមានបានភ្លេចពាក្យសន្យា​ តាមទៅគប់​កញ្ចក់​រថយន្ត​ដល់ផ្ទះ។

ប្រភពដដែលបន្តថា​ កាលពីថ្ងៃទី២៤​ ខែកក្កដា​ ឆ្នាំ២​០២​៣ នៅក្រុមទី៩ភូមិក្រពើត្បូង ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង មានករណី ធ្វើឱ្យខូចខាតដោយចេតនា មានស្ថានទម្ងន់ទោសមួយបានកើតឡើង ដែលករណីនេះបង្កដោយជនសង័្សយ ឈ្មោះ ណាម សុផល ហៅ ង៉ោល ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅក្នុងមូលដ្ឋានខាងលើ បានធ្វើសកម្មភាព យកដុំថ្មគប់បំផ្លាញទៅលើរថយន្តមួយគ្រឿង ម៉ាក Hyundai ព៌ណសពាក់ស្លាកលេខ កំពង់​ស្ពឺ 3A-0777 ជារបស់ជនរងគ្រោះឈ្មោះ ងួន ណាត ភេទប្រុស អាយុ ៤៩ឆ្នាំ រស់នៅក្នុងមូលដ្ឋានដូចគ្នា ដែលកំពុងទុកនៅក្រោមរោងជាប់មុខផ្ទះ បណ្តាលឱ្យបែកកញ្ចក់ទ្វាររថយន្តទាំងសងខាង ។

ក្រោយកើតហេតុជនរងគ្រោះបានដាក់ពាក្យបណ្តឹងមកសមត្ថកិច្ចនគរបាលមូលដ្ឋាន ហើយពេលទទួល​ពាក្យ បណ្តឹងនេះលោកវរសេនីយ៍ទោ សំ វីរះ​ អធិការនគរបាលស្រុកបាណន់ បានរាយការណ៍ស្នើសុំយោ​បល់ដឹកនាំ របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង និងលោកឧត្តម សេនីយ៍ត្រី លឹម ពុទ្ធីឡាស្នង​ការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងដឹកនាំកម្លាំងធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុក នាវេលារសៀលថ្ងៃទី ២៥ ខែកក្កដាឆ្នាំ ២០២៣ ។

លោកវរសេនីយ៍ទោ សំ វីរះ បានបញ្ជាក់ថានៅចំពោះមុខសមត្ថកិច្ចជនសង័្សយបានឆ្លើយសារភាពថា មូលហេតុដែលខ្លួនធ្វើសកម្មភាពយកដុំថ្មគប់បំផ្លាញទៅលើកញ្ចក់រថយន្តរបស់ជនរងគ្រោះខាងលើ គឺកាលពីអំឡុង០៤ឆ្នាំមុន រូបគេមានវត្ថុសក្តិសិទ្ធិមួយ(ជាខ្នាយតាន់) ដែលខ្លួនគ្រប់គ្រងរក្សាជាយូរមក​ហើយ ហេីយនៅអំឡុងពេលនោះបុរសរូបនេះ(ជនរងគ្រោះ) បានសុំយកវត្ថុនោះពីរូបគេមកធ្វើជាកម្មសិទ្ធិ និងបានភ្ជាប់ជាមួយការសន្យាថា បើរូបគាត់យកវត្ថុនេះទៅគ្រប់គ្រងហើយរកស៊ីទទួលទានមាន​បាន​ដូចសេចក្តីប្រាថ្នាមែននោះគេ​ នឹងទិញម៉ូតូថ្មីមួយគ្រឿងឱ្យមកខ្លួន(ជនសង័្សយ)ដែលជាម្ចាស់ដើម នៃ​វត្ថុសក្តិសិទ្ធិនេះ ។ ក្រោយពេលសន្យានិងទទួលយក​វត្ថុសក្តិសិទ្ធិទៅរក្សាទុកហើយ និងពេលជាបន្តបន្ទាប់ ការរកស៊ីរបស់បុរសនោះ ឃើញថាមានបានដូចការប៉ងប្រាថ្នានោះមែន តែមិនបានឃើញទិញម៉ូតូថ្មីឱ្យ​មកខ្លួនដូចការសន្យា នោះរហូដល់ឆ្នាំទី០៤ ទើបជន​សង័្សយធ្វើសកម្មភាពបែបនេះឡើងតែម្តងនៅថ្ងៃ​កើតហេតុ ដើម្បីដោះស្រាយបញ្ចាប់ការ(សន្យាខ្យល់)របស់បុរសជាម្ចាស់រថយន្ត ។

...

សមត្ថកិច្ច​ បានបញ្ជាក់ថា​ ទោះជាបែបនេះក្តីពេលនេះជនសង័្សយត្រូវបានឃាត់ខ្លួន ជាមួយនឹងដុំថ្មមួយដុំជាមធ្យោបាយធ្វើសកម្មភាពផងដើម្បីបញ្ជូនមកការិយាល័យជំនាញអនុវត្តទោសទៅតាមច្បាប់៕ដោយ៖សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print