គ្រាប់ បាល់ ២ គ្រាប់ ក្នុងតង់ទី១ បាន ជួយ ឲ្យ ជប៉ុន យក ឈ្នះ លើ កូស្តារីកា ២–០ នៅ កីឡដ្ឋាន Dunedin កាល ពីរសៀល ថ្ងៃពុធ ប៉ុន្តែ បាន ជួយ ឲ្យ ក្រុម ម្ចាស់ ជើង ឯក ឆ្នាំ២០១១ជប៉ុនឡើង ទៅ វគ្គ បន្ត នៃ ការ ប្រកួត Women’s World Cup វគ្គ១៦ក្រុមចុងក្រោយនៅឆ្នាំនេះ។
កីឡាការិនី Nadeshiko បាននិយាយសារឡើងវិញពីការប្រកួតនៃជ័យជម្នះដ៏ត្រចះត្រចង់នៃការទទួលជ័យជម្នះក្នុងលទ្ធផល ៥–០លើក្រុម Zambia ហើយឈានទៅវគ្គ១៦ក្រុមចុងក្រោយសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកនារីលើកទី៤ជាប់ៗគ្នា ដោយអេស្ប៉ាញបានផ្តួលក្រុមអាហ្វ្រិកមួយនេះក្នុងការប្រកួតបន្ទាប់នៃពូល C នៅថ្ងៃពុធក្នុងទីក្រុង Auckland តាមការរំពឹងទុក។
ការលេងរបស់កីឡាការិនី Mina Tanaka ក្នុងតួនាទីខ្សែបម្រើកម្រិតខ្ពស់ ចាប់ដៃគូជាមួយ Yui Hasegawa ដូចដែលពួកគេបានជួបជាមួយក្រុម Zambia នោះ ក្រុមនារីជប៉ុនបានស្ថិតក្នុងចំណាត់ថ្នាក់ល្អរួចទៅហើយ មុនពេលដែលការប៉ះ២ប្រកួតដែលបានធ្វើឱ្យមានការភ្ញាក់ផ្អើលក្នុងព្រឹត្តិការណ៍បាល់ទាត់នារីពិភពលោកនៅឆ្នាំនេះ។
ខ្សែបម្រើស្លាបឆ្វេង Hikaru Naomoto រកបានគ្រាប់ដំបូងនៅនាទីទី២៥ដោយទាត់បាល់ចេញពីកីឡាការិនី Maria Paula Coto ហើយបោះចូលទៅក្នុងតំបន់គ្រោះថ្នាក់ មុនពេលស៊ុតបាល់ចូលសំណាញ់ទី រំលងដៃអ្នកចាំទី Daniela Solera។ ២នាទីក្រោយមកកីឡាការិនីជំទង់ Aoba Fujino បានប្រែក្លាយខ្សែការពារស្លាបស្តាំស៊ុតចំគោលដៅ ធ្វើឲ្យអ្នកចាំទី Solera ជួយសង្គ្រោះមិនបាន។
កូស្តារីកា ដែលរងបរាជ័យក្នុងលទ្ធផល ៣–០ ដោយក្រុមអេស្ប៉ាញក្នុងការប្រកួតបើកឆាករបស់ពួកគេ ស្ទើរតែមិនអាចវាយបកទៅលើគូប្រកួតរបស់ពួកគេបានឡើយ ហើយមើលទៅតាំងពីពេលនោះមក មានតែរបូតគ្រាប់បាល់ជាច្រើន ។ ទោះបីជាមានការព្យាយាមស៊ុតបញ្ចូលទីចំនួន២៥លើកក៏ដោយ ក៏ប្រទេសជប៉ុនមិនអាចបន្ថែមគ្រាប់បាល់លើក្រុមកូស្តារីកាដដែល ធ្វើឲ្យចប់ការប្រកួតជប៉ុនយកឈ្នះ ២ទល់០ បន្តឈរលេខ២ក្នុងពូល C មាន៦ពិន្ទុស្មើនឹងក្រុមលេខ១អេស្ប៉ាញ។
ជប៉ុនត្រូវជួបជាមួយអេស្ប៉ាញនៅទីក្រុង Wellington នៅថ្ងៃចន្ទក្នុងការប្រកួតមួយដែលស្ទើរតែប្រាកដក្នុងការសម្រេចចិត្តថា តើក្រុមណាមួយនៅកំពូលតារាង ខណៈដែលកូស្តារីកានឹងប្រកួតជាមួយ Zambia ក្នុងទីក្រុង Hamilton ក្នុងពេលតែមួយ ខណៈដែលក្រុមទាំង២បានធ្លាក់ចេញពីវគ្គជម្រុះនេះដូចគ្នា ៕ (រូបភាព ៖ Reuters/CNA)