Man City យកឈ្នះ Bayern Munich ក្នុងជំនួបមិត្តភាពមុនបើករដូវកាល

ចែករំលែក៖

ក្រុមមេឃខៀវ Manchester City ទទួលបានជ័យជម្នះមុនបើករដូវកាលលើក្រុម Bayern Munich ក្នុងលទ្ធផល ២ទល់១ នៅពហុកីឡដ្ឋានជាតិជប៉ុន ដោយសារគ្រាប់បាល់ស៊ុតបញ្ចូលទីពីកីឡាករ James McAtee និង Aymeric Laporte កាលពីរាត្រីថ្ងៃទី២៦ កក្កដា។

កីឡាករ McAtee បានបើកការស៊ុតបញ្ចូលទីក្នុងតង់ទី១ជាមួយនឹងគ្រាប់បាល់ដំបូងរបស់គាត់ដែលមិនធ្លាប់មានសម្រាប់ក្លិប មុនពេលLaporte រកបានគ្រាប់បាល់ទី២សម្រាប់ Man City នៅនាទីទី៨៥បន្ទាប់ពីក្រុមរបស់លោក Pep Guardiola បានរកបូត១គ្រាប់វិញពីការស៊ុតបញ្ចូលទីដោយ Mathys Tel នៅចុងម៉ោងឲ្យ Bayern Munich

 បន្ទាប់ពីការបើកឆាកដ៏ក្តៅគគុករយៈពេល១៥នាទី ឬយូរជាងនេះ Bayern Munich ហាក់ដូចជាគ្រប់គ្រងបាល់ច្រើន ហើយមានឱកាសការស៊ុតបញ្ចូលទីចំនួន២លើកជាប់ៗគ្នា។ ទីមួយ Jamal Musiala បានឃើញការខិតខំប្រឹងប្រែងពីពីការស៊ុតបាល់ពីចម្ងាយ តែត្រូវបានរារាំងដោយ Nathan Ake នៅពេលដែលគ្រាប់បាល់ហាក់ដូចជាប្រាកដមួយ ហើយមួយសន្ទុះក្រោយមកអតីតកីឡាកររបស់ក្រុម Man City កីឡាករ Leroy Sane បានទាត់បាល់ហ្វ្រីឃីកមួយគ្រាប់ ប៉ុន្តែហោះលើរបារទី។ ក្រោយចប់ការប្រកួតក្រុម Man City បានយកឈ្នះ Bayern Munich ២ទល់១។

 ការប្រកួតបន្ទាប់របស់ក្រុម Bayern Munich មុនបើករដូវកាលគឺត្រូវប៉ះក្រុម  Kawasaki Frontale, ក្រុម Liverpool និងក្រុមMonaco ចំណែកក្រុម Man City ត្រូវប៉ះក្រុម Atletico Madrid និងប៉ះក្រុម Arsenal មុនបើករដូវកាលថ្មី (រូបភាព 90min.com)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print