សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប ស្តីពីប្រធាន គ.ជ.ប ទទួលជួបគណៈប្រតិភូសហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្រ្វិកខាងលិច

ចែករំលែក៖

ភ្នំពេញ : គ.ជ.ប បានបញ្ជាក់ថា : នារសៀលថ្ងៃអង្គារ ទី២៥ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១៦:០០ នៅទីស្ដីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានទទួលជួប លោក រ៉ម៉ាន់ដូ ភឺរ៉េ (H.E.Mr. Raimundo PEREIRA) ប្រធានគណៈប្រតិភូសហគមន៍ សេដ្ឋកិច្ច នៃរដ្ឋអាហ្វ្រិកខាងលិច (La Communauté économique des États de L’Afrique de L’Ouest “CEDEAO) និងជាសមាជិកបណ្តាញពង្រឹងសមត្ថភាពរៀបចំការបោះឆ្នោតនៃប្រទេសនិយាយ ភាសាបារាំង ដែលបានមកសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។

ជាកិច្ចចាប់ផ្តើម លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប មានមតិស្វាគមន៍គណៈប្រតិភូ ស៊ីឌីអេអូ (CEDEAO) ដែលបានអញ្ជើញមកដល់ទីស្ដីការ គ.ជ.ប និងមានចំណាប់អារម្មណ៍ អំពី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧។

បន្ទាប់មក លោក រ៉ម៉ាន់ដូ គឺរេរ៉ា បានថ្លែងអំណរគុណដល់ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប និងបានកោតសរសើរដល់ គ.ជ.ប ដែលបានរៀបចំការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ នេះ ប្រព្រឹត្តទៅបានលទ្ធផលល្អ។ លទ្ធផលនៃការងារនេះ ស្តែងចេញ ពីការបំពេញភារកិច្ចរបស់មន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ប្រកបដោយវិជ្ជាជីវៈ។ លោក បាន សង្កេតឃើញថា ការបោះឆ្នោតនេះប្រព្រឹត្តទៅដោយភាពស្ងប់ស្ងាត់ សន្តិភាព សេរី មានតម្លាភាព និងមានការចូលរួមយ៉ាងផុសផុលពីប្រជាពលរដ្ឋកម្ពុជា។ ។ លោកបន្តថា អង្គការ ស៊ីឌីអេអូ (CEDEAO) ធ្លាប់ផ្លាស់ប្ដូរបទពិសោធន៍ជាមួយបណ្តាប្រទេសផ្សេងៗជាច្រើនរួចមកហើយ អង្គការ ស៊ីឌីអេអូ (CEDEAO) ក៏មានបំណងចង់ផ្លាស់ប្ដូរកិច្ចការបោះឆ្នោតជាមួយព្រះរាជាណាចក្រកម្ពុជា ផងដែរ។ លោក សង្កេតឃើញថា ប្រជាធិបតេយ្យនៅកម្ពុជាមានភាពចាស់ទុំ ហើយលោក ចង់ឱ្យមានការពង្រឹងបន្ថែមទៀត ដោយមានការចូលរួមបោះឆ្នោតពីប្រជាពលរដ្ឋដែលនៅក្រៅ ប្រទេស។

លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានថ្លែងអំណរគុណដល់គណៈប្រតិភូ ស៊ីឌីអេអូ (CEDEAO) ដែលបានវាយតម្លៃចំពោះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧។ លោកបន្តថា ប្រវត្តិនៃការបោះឆ្នោតនៅកម្ពុជា មានជាង ៣០ឆ្នាំមកហើយ ដែលបានបន្តរហូត មកដល់ពេលនេះ គឺបានរៀបចំការបោះឆ្នោតយ៉ាងទៀងទាត់។ ប្រវត្តិសាស្ត្រកម្ពុជាពោរពេញទៅដោយ សង្គ្រាមស៊ីវិល ដែលមានបរទេសនៅពីក្រោយដែលជាហេតុជំរុញឱ្យមានសង្គ្រាមផ្ទៃក្នុង។ បន្ទាប់មក ភាគីជម្លោះទាំងអស់បានឯកភាពគ្នាបញ្ចប់សង្គ្រាម ដោយបានបង្កើតកិច្ចព្រមព្រៀងទីក្រុងប៉ារីស រហូតដល់បង្កើតឱ្យមានការបោះឆ្នោត ដែលរៀបចំឡើងដោយអាជ្ញាធរបណ្តោះអាសន្នអង្គការ សហប្រជាជាតិនៅកម្ពុជា (UNTAC) នៅឆ្នាំ១៩៩៣ ដែលការបោះឆ្នោតនាពេលនោះជ្រើសរើស សភាធម្មនុញ្ញ ដើម្បីតាក់តែងរដ្ឋធម្មនុញ្ញ បន្ទាប់មកសភាធម្មនុញ្ញក្លាយជាសភាជាតិ ដើម្បីបង្កើត រាជរដ្ឋាភិបាលស្របច្បាប់។ រដ្ឋធម្មនុញ្ញបានចែងថា ព្រះរាជាណាចក្រកម្ពុជាប្រកាន់យករបប ប្រជាធិបតេយ្យសេរី ពហុបក្ស។ លោក បន្តថា ចាប់ពីឆ្នាំ១៩៩៨ មក កម្ពុជារៀបចំការបោះឆ្នោត ដោយខ្លួនឯង ដែលចាត់ចែងដោយ គ.ជ.ប ហើយរហូតមកដល់បច្ចុប្បន្ន គ.ជ.ប បានរៀបចំ ការបោះឆ្នោតយ៉ាងទៀងទាត់ ទាំងសកល ទាំងអសកល ចំនួន ១៧លើករួចមកហើយ។

សូមអានខ្លឹមសារទាំងស្រុង នៃសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប ស្តីពីប្រធាន គ.ជ.ប ទទួលជួបគណៈប្រតិភូសហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្រ្វិកខាងលិច ដូចខាងក្រោម ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print